ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់នៅគ្រប់ទីកន្លែង មិនព្រមចាក់សាំងឱ្យយានយន្ដរបស់ពួកគេទាល់តែសោះ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចនាថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៣ម្សិលមិញ ។
ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា ដែលតែងតែធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតគាំទ្រឱ្យគណបក្សប្រឆាំងមួយនេះរៀងរាល់ថ្ងៃនោះ បានសម្ដែងនូវការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រប់គ្រង

ព័ត៌មានដែលធ្វើឱ្យក្រុមយុវជនគាំទ្រគណបក្សនយោបាយប្រឆាំង សម្ដែងនូវការភ្ញាក់ផ្អើលផង និងខឹងសម្បាផងទៅនឹងអំពើរើសអើងរបស់អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់នោះ ត្រូវបានគេយកមកបង្ហោះនៅពេញបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកតែម្ដង ។
មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានបញ្ចេញយោបល់ថា អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ពិតជាមានចរិត រើសអើងយ៉ាងខ្លាំងក្លាណាស់ សូម្បីតែការចាក់សាំងឱ្យលុយសោះក៏គេមិនព្រមចាក់សាំងឱ្យដែរ ចំពោះក្រុមយុវជនដែលគាំទ្រនយោបាយគណបក្សប្រឆាំងនៅកម្ពុជា ។
នេះគឺជាព័ត៌មានមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា អំពើរើសអើងបានកើតមានឡើងគ្រប់សណ្ឋាននៅប្រទេសកម្ពុជា ទាំងការ បញ្ចេញយោបល់មតិ ទាំងការទទួលព័ត៌មាន ទាំងការបង្កើតសមាគម-សហជីព ទាំងការទទួលសេវាសាធារណៈផ្សេងៗ ទាំងការទទួលបាននូវយុត្ដិធម៌ ទាំងការប្រកបរបរអាជីវកម្ម ឬសេវាកម្មចិញ្ចឹមជីវិត បូករួមទាំងការចាក់សាំងនេះជាដើម ៕
ប្រភពពីដើមត្នោត