នាងយូរ៉ាសមាជិកក្រុម Girl’s Day បានធ្វើឱ្យអ្នកទស្សនាវីដេអូចម្រៀងបទ Female President ញាក់សាច់មិនតិចទេដោយសារតែការស្លៀកពាក់របស់នាង ដូចស្រាត។ ក្នុងបទនោះតារាស្រីវ័យ២០ឆ្នាំរូបនេះ ពាក់ស្បែកជើងកែងចោតវែង ហើយពាក់អាវកាក់ស្បែកពីលើអាវស្តើងពណ៌សាច់មានផ្កាដែលគ្របកំប៉េះ គូថនាងបានតែបន្តិច ចំណែកឯល្វែងខាងក្រោមគឺចំហរទាំងស្រុងតែម្តង។ ទោះជារូបនេះស្តែងចេញយ៉ាងច្បាស់ក្រឡែតថានាងសម្ញែងសាច់កំប៉េះគូថ ដោយឥតស្លៀកខោ ឬសំពត់ក្តីក៏ទីភ្នាក់ងាររបស់នាងបានអះអាងថា នាងបានស្លៀកខោរឹបដូច្នេះវាមិនមែនជាឈុតអ្វីសិចស៊ីពេកអីនោះទេ៕
ប្រភពពី៖ cambodiapage.info

