ក្រសួងព័ត៌មាន បានចេញសេចក្ដីណែនាំមួយដល់គ្រប់អ្នកទទួលខុសត្រូវស្ថានីយវិទ្យុFM ទាំងអស់ ឲ្យផ្អាកការផ្សាយបន្តពីវិទ្យុបរទេសដែលផ្សាយជាខេមរភាសាទាំងអស់។ ការហាមនេះ ចាប់អនុវត្តក្នុងរយៈពេលបើកការឃោសនាបោះឆ្នោត ៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។
សេចក្ដីណែនាំនេះបានព្រមានថា បើនាយកនាយិកានៃវិទ្យុFM ទាំងអស់ មិនគោរពតាមសេចក្ដីណែនាំនេះទេ ក្រសួងនឹងចាត់វិធានការជាតាមផ្លូវច្បាប់ជាធរមាន។
សេចក្ដីណែនាំដែលចេញផ្សាយ ចុះកាលបរិច្ឆេទនៅថ្ងៃទី២៥ ខែមិថុនា ហើយផ្ញើជូនទៅអ្នកទទួលខុសត្រូវស្ថានីយវិទ្យុ FM នៅថ្ងៃទី២៨ មិថុនា មានចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្ដីទីក្រសួងព័ត៌មាន។
ប្រភពពី RFA
ខាងក្រោមជាសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន


