ភ្នំពេញ ៖ សាលាឧទ្ធរណ៍បានបន្ថយ ទោសអ្នកបើករថយន្ដដឹកសិស្សសាលា ចិន ទួន ហ្វា ដែលរំលោភសេពសន្ថវៈ សិស្សស្រីអាយុ១៤ឆ្នាំ មកត្រឹម១០ឆ្នាំ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស១៥ឆ្នាំ។ លោកសំរិទ្ធ សុផល ចៅក្រមនិងជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលា ដំបូងរាជធានីភ្នំពេញទុកជាបានការ ប៉ុន្ដែ កែប្រែបទចោទប្រកាន់លើជនជាប់ចោទ ឈ្មោះឡេង គីនី អាយុ៣៩ឆ្នាំ មកជាបទ រំលោភសេពសន្ថវៈយោងតាមមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ និងផ្ដន្ទាទោស ១០ឆ្នាំ ព្រមទាំងបន្ដឃុំខ្លួនជនជាប់ចោទ ក្នុងពន្ធនាគារ។
ក្នុងសវនាការកាលពីពេលកន្លងទៅ ឈ្មោះ ឡេង គីនី បានរៀបរាប់ថា ខ្លួន និងជនរងគ្រោះស្រឡាញ់គ្នាអស់រយៈ ពេល៨ខែទៅហើយ ដោយបានរួមភេទ ជាមួយគ្នា៧ទៅ៨ដង រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០០៥ ខ្លួនបាននាំជនរង គ្រោះទៅស្រុកព្រះស្ដេច ខេត្ដព្រៃវែង រយៈពេល២យប់៣ថ្ងៃ។
ជនជាប់ចោទបានបន្ដថា ពួកយើង ស្រឡាញ់គ្នា គឺមិនបានលួងលោមនាង ដើរលេង និងចាប់រំលោភដូចការចោទ ប្រកាន់នោះទេ ។ ចំណែកចម្លើយជន រងគ្រោះអានដោយក្រឡាបញ្ជីបានឱ្យ ដឹងថា ជនជាប់ចោទតែងតែបបួលខ្លួន ដើរលេងពេល ឪពុកម្ដាយនាងមិននៅ ផ្ទះ។
ជនជាប់ចោទបានលួងលោមខ្លួន ទៅជិះឡានតាក់ស៊ី ហើយខ្លួនសុំទៅផ្ទះ វិញតែជននេះគំរាមសម្លាប់ ។ ក្រោយ ពីទទួលទានបាយរួចហើយគហាក់បីដូច ជាមានអារម្មណ៍ងងុយដេក លុះភ្ញាក់ដឹង ខ្លួនជនល្មើសបានរំលោភរហូតបាន សម្រេច៕
_________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត

