ភ្នំពេញ៖ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរក្នុងខណៈពេលដែលរូបគាត់ជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AB-7791 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចជិតទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ត្រូវម៉ូតូសេ១២៥ ដែលកំពុងជិះបញ្ច្រាសទិសគ្នា បានរេចង្កូតបុកយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួលពេញផ្លូវ ប៉ុន្តែក្រោយកើតហេតុ ម៉ូតូម៉ាកសេ១២៥ ជិះរត់គេចខ្លួនភ្លាមៗតែម្តង ចំណែកឯម្ចាស់ម៉ូតូសង់កូរ៉េ ដែលរងរបួស ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូសង់កូរ៉េវិញនោះ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំក្រុមគ្រួសារមកធ្វើលិខិតធានាយកទៅវិញ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១៩នឹង៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។ លើសពីនេះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចអះអាងថា បង្កឡើងដោយសារភាគីទាំងពីរបើកបរក្នុងល្បឿនលឿនដូចគ្នា ទើបបណ្តាលឲ្យរេចង្កូតបុកគ្នាយ៉ាងពេញទំហឹងតែម្តងទៅ៕ ជោគជ័យ


