ភ្នំពេញ ៖ យុវជនម្នាក់ផឹកស្រាស្រវឹង បានដើរតាមផ្លូវចេញពីភូមិបឹងឈូក ឡើងផ្លូវលេខ ២៧១ ហើយបានជួប យុវជនមួយក្រុមកំពុងអង្គុយផឹកស្រាខណៈរូបគេបានដើរទៅទះក្បាលគេស្មានតែមិត្តភ័ក្រខ្លួន ក៏បង្កឲ្យមាន ទំនាស់ដេញវាយគ្នាយ៉ាងអាណាធិបតេយ្យពេញដងផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង២១ នឹង៣០ នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣ ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជន ម្នាក់បានដើរចេញពីក្នុងភូមិបឹកឈូកតាមផ្លូវបេតុងមួយកន្លែង ហើយយុវជននេះបានឃើញយុវជនមួយក្រុមទៀត ដែលកំពុងអង្គុយផឹកស្រានៅជាប់ផ្លូវបេតុង រួចរូបគេបានដើរទៅជិត នឹងលើកដៃទះក្បាលមួយដៃ ដោយនឹកស្មាន ថាជាបក្ខពួករបស់ខ្លួន តែផ្ទុយទៅវិញក្រុមយុវជនដែលអង្គុយបាននាំក្រោកដេញវាយរត់ជាន់ជើងគ្នារហូតមកដល់ ចំណុចខាងក្រោមស្ពានអាកាស ៧ មករា ទើបមានសមត្ថកិច្ចជួយអន្តរាគមន៍ ក៏មានភាពស្ងប់ស្ងាត់ទៅវិញ។ ដោយយុវជនបង្កត្រូវរងរបួសបែកមុខ បែកមាត់ ហរូឈាម ។
គួរបញ្ជាក់ថា យុវជនយកដៃទះក្បាលនេះមានឈ្មោះ ស្មត រ៉ាណៃ អាយុ ២៤ ឆ្នាំ មានស្រុកកំណើតឃុំ ក្រូច ឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំបង់ចាម ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលទៅព្យាបាល របួសនៅមន្ទីរពេទ្យ ៕ ជោគជ័យ
ប្រភពពី៖ ABC +
