គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:32 PM
ខេត្តកណ្តាល ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣  ស្ថិតនៅតាម​​បណ្តោយ​​ផ្លូវ​ជាតិលេខ​២ មុខ​ផ្សារ​តាខ្មៅ​ថ្មី ក្នុង​សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ដែល​បណ្តាល​ឲ្យ​យុ​វ​ជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​
 ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាកវីវ៉ា មួយគ្រឿង​ជិះ​គ្នា​២​នាក់ បើកបរ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២ ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​បានបើក​បញ្ច្រាសទិស មិន​ប្រ​កាន់​ស្តាំ​ លុះ​បើក​មក​​ដល់​ចំណុចកើតហេតុ ក៏​​ជ្រុល​ទៅបុក​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែល​ធ្វើដំណើរ​ពី​មុខ​ពេញ​ទំ​ហឹង​ បណ្តាល​ឲ្យ​ជនរងគ្រោះ ទាំងពីរ​នាក់​ដួល​បោក​​ក្បាល ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
 ក្រោយពេល​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​ចុះទៅពិនិត្យ និងនាំ​​យក​ម៉ូតូ របស់​ជនរងគ្រោះ និង​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្តទៀត​។ បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​នៅឡើយ​ទេ ព្រោះ​ពួកគេ​ទាំង​​២​នាក់​មិនបាន​ដាក់​លិខិត​សម្គាល់​ខ្លួន​នៅជាប់​នឹង​ខ្លួន​ឡើយ​៕



ប្រភពពី វត្តភ្នំ