គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:22 PM
វា​ជា​រឿង​មួយ​មិន​គួរឲ្យ​ជឿ​ទាល់តែសោះ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រាប់សិប​ លាន​នាក់​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​កន្លងមក​ធ្លាប់​តែ​លើកសរសើរ​គាំទ្រ​ចំពោះ​តារា​សម្តែង​លោក ស៊ុក សុភា មាន​រូបរាង​សង្ហារ និង​សម្តែង​បានល្អ តែ​បែរជា​ពេលនេះ ពួកគេ​បាន​ជេរប្រមាថ​តារា​សម្តែង​រូប​នេះ​យ៉ាង​ចាស់ដៃ​ទៅវិញ ក្រោយពេល​តារា​រូប​នេះ​បាន​ចូលរួម​នៅក្នុង​មហា​បាតុកម្មអហិង្សា​មួយ​ ប្រឆាំងនឹង​លោក កឹម សុខា ដែល​គេ​បានដឹង​យ៉ាងច្បាស់​ថា នោះ​ជា​ចេតនា​នយោបាយ​។​
​តារា​សម្តែង ស៊ុក សុភា បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្រោយពេល​រូបលោក​បាន​រៀបការ​ជាមួយ​នឹង​មេម៉ាយ​ស្រស់​សោភា​អាណិកជន​ អូស្ត្រាលី​ម្នាក់ ដោយ​រូបលោក​បាន​ទុកចោល​ការងារ​សិល្បៈ​ទាំងឡាយ ព្រោះ​ចាំបាច់​ត្រូវ​មាន​ការងារ​ជាច្រើន​ដែល​លោក​ត្រូវ​ជួយ​ភរិយា​ដែល​កំពុង ​មាន​កូនតូច​នោះ​។ ប៉ុន្តែ​ខណៈ​បាត់​មុខ​ពី​សិល្បៈ​ដោយសារ ត្រូវ​ទៅ​អូស្ត្រាលី​នោះ ស្ងាត់ៗ​ស្រាប់តែ​លេចមុខ​តារា​រូប​នេះ​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ទៅវិញ​។​
ប្រជាជន​ហាក់​មិន​មាន​ភាព​រីករាយ​ជាមួយនឹង​វត្តមាន​របស់​លោក​ឡើយ ព្រោះ​ពលរដ្ឋ​ភាគច្រើន​បាន​ដឹងថា នោះ​ជា​ចេតនា​នយោបាយ​។ បន្ថែម​ពីលើ​នេះ ពលរដ្ឋ​មួយចំនួន​បាន​ធ្វើ​ការរិះគន់ ជេរប្រមាថ​តារា​រូប​នេះ​ស្ទើរ​មិន​គួរឲ្យ​ជឿ​ទៀតផង ដោយ​ធ្វើការ​បង្ហោះ​រូប​លើ​ហ្វេ​សប៊ុក ហើយ​សរសេរថា «​ឆ្កែ​មួយ​នេះ ដូច​ធ្លាប់​ស្គាល់មុខ ពលរដ្ឋ​នៅ​ក្រៅប្រទេស រង់ចាំ​ស្វាគមន៍​ឆ្កែ​ឯង​ហើយ​!
​ក្រៅពីនោះ ស៊ុក សុភា បាន​ទទួលរង​ការស្តីបន្ទោស​ជាច្រើន​ទៀត តែ​គេ​មិន​បាន​ឃើញ​តារា​រូបនេះ ឆ្លើយតប​នោះ​ទេ​។ រង់ចាំ​ការបកស្រាយ​របស់​តារា​រូប​នេះ​៕

ប្រភពពី៖ NEWS4KH