នាងខ្ញុំ កែវ សុផាណារី ភរិយាទី២របស់លោក កឹម សុខា ព្រមទាំងអ្នកម្តាយឈ្មោះ សម ផល្លា សូមធ្វើការបំភ្លឺជាសាធារណៈនូវរឿងរ៉ាវនិងការចោទប្រកាន់ទាំងឡាយមកលើនាងខ្ញុំនិងអ្នកម្តាយ នាងខ្ញុំដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសពិសេសអ្នកនយោបាយដែលនៅក្បែរលោក កឹម សុខា និងលោក កឹម សុខា ផ្ទាល់បានជ្រាបអំពីរឿងរ៉ាវនិងមូលហេតុដែលនាងខ្ញុំ និងម្តាយចេះតែចង់ជួបជាមួយលោក កឹម សុខា ចៀសវាងមានការចោទប្រកាន់ក្នុងរូបភាព នយោបាយនិងវាយប្រហារមកលើនាងខ្ញុំ និងម្តាយនាងខ្ញុំថាត្រូវបានគេចទិញទឹកចិត្តជាដើម។
ក្នុងនាមជាម្តាយនិងក្នុងនាមជាស្ត្រីខ្មែរមួយរូប ដែលប្រកាន់នូវទំនៀមទំលាប់ប្រពៃណីថ្លៃថ្នូររបស់ យើងតាំងពីដើមរៀងមកអ្នកណាក៍ស្រលាញ់កិត្តិយស និងសេចក្តីថ្លៃថ្នូរដែរទោះមានរឺក្រយ៉ាងណា ក៍ដោយ។ ចំពោះនាងខ្ញុំពិតជាមិនចង់ជួបនឹងរឿងរ៉ាវដ៍អាមាស់ទាំងនេះទេតែ ដោយសារតែភាព ល្ងង់ខ្លៅមិនបានគិតវែងឆ្ងាយនិងចាញ់ការបោកប្រាស់លួងលោកមរបស់លោក កឹម សុខា ទើប នាងខ្ញុំលង់ខ្លួននិងត្រូវធ្លាក់ក្មុងភាពអាម៉ាស់យ៉ាងនេះ។
នាងខ្ញុំបានរស់នៅក្នុងនាមជាភរិយាទី២របស់លោក កឹម សុខា ចាប់ពីឆ្នាំ១៩៩៩មក ដោយស្ថិត ក្នុងស្ថានភាពលាក់កម្បាំងពីភរិយាដើមរបស់លោករហូត។ ចំនែកការផ្គត់ផ្គង់ផ្សេងៗ នាងខ្ញុំមិន ដែលបានទទួលគ្រប់គ្រាន់ទេគឺបានត្រឹមតែលឺការសន្យាពីលោក កឹម សុខា ថានឹងទិញនេះទិញ នោះអោយប៉ុណ្ណោះ។ នៅពេលភរិយាដើមដឹងរឿងលោក កឹម សុខា ក៍អោយនាងខ្ញុំគេចខ្លួនទៅ នៅខែត្រមួយរយះដោយផ្តល់ថវិកាអោយនាងខ្ញុំទៅរកស៊ីត្រឹមតែបីរយដុល្លារប៉ុណ្ណោះ។
នាងខ្ញុំរស់នៅទាំងលំបាកវេទនាហើយត្រូវធ្លាក់ខ្លួនឈឺ និងឈានដល់កាវះកាត់បេះដូងថែមទៀត តែលោក កឹម សុខា មិនបានខ្វល់ខ្វាយនិងជួយទំនុកបំរុងនាងខ្ញុំនោះទេ។ នៅពេលនាងខ្ញុំត្រូវ របួសដោយដួលបាក់ដៃខាងឆ្វេង ហើយត្រូវការថវិកាវះកាត់ព្យាបាលនាងខ្ញុំបានស្នើសុំថវិកាពី លោក កឹម សុខា ត្រឹមមួយរយដុល្លារប៉ុណ្ណោះបែរជាលោកកឹម សុខា គេចវេសហើយបញ្ជាអោយ អង្គរក្សគំរាមនាងខ្ញុំថែមទៀត។ ចាប់ពីនាងខ្ញុំធ្លាក់ខ្លួនឈឺនិងមានរបួសមកលោក កឹម សុខា បាន គេចមុខនាងខ្ញុំរហូតទោះបីនាងខ្ញុំខំស្កាត់ជួបយ៉ាងណាក៍មិនបានជួប។ ផ្តើមចេញពីការគេចវេស មិនទទួលខុសត្រូវលើរូបនាងខ្ញុំ នេះហើយទើបធ្វើអោយនាងខ្ញុំមានការឈឺចាប់និងត្រូវព្យាយាម ស្កាត់ជួបប្រុសកំហូចម្នាក់នេះដើម្បីនិយាយគ្នាតែមិនបានជួបរហូតទើបនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ២០១៣ នេះ ជាថ្ងៃធ្វើមហាបាតុកម្មប្រឆាំងលោកកឹមសុខាទើបនាងខ្ញុំ និងម្តាយសំរេចចិត្តចូល រួមក្នុងមហាបាតុកម្ម និងធ្វើដំណើរទៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្រែងបានជួបលោក កឹម សុខា តែនៅតែមិនបានជួបដដែល។ ចាប់ពីពេលនោះមកដោយនាងខ្ញុំយល់ថាលោក កឹម សុខា ត្រូវចេញជួបអ្នកគាំគ្ររបស់ខ្លួននៅតាមមូលដ្ឋានទើបនាងខ្ញុំ និងម្តាយខំព្យាយាម ដើម្បី ស្កាត់ជួបគាត់ដើម្បីគ្រាន់តែនិយាយគ្នាប៉ុណ្ណោះព្រោះការព្យាយាមសុំជួបលោក កឹម សុខា នៅទី ស្នាក់ការគណបក្សត្រូវបានលោកគេចវេសរហូត។
ដូច្នេះនាងខ្ញុំសូមបំភ្លឺជូនបងប្អូនថាការដែលលោក កឹម សុខា និយាយថាគណបក្សប្រជាជនទៅ រំខានគាត់ រឺអ្នកគាំទ្រគាត់ចោទនាងខ្ញុំនិងម្តាយថាត្រូវគេទិញទឹកចិត្តជាដើមនោះមិនពិតទេ។ តាម ពិតបើលោក កឹម សុខា ជាមនុស្សត្រឹមត្រូវមានគុណធម៍អាណិតដល់អ្នកក្រីក្រលំបាកដូចការ អះអាងរបស់លោកមែនលោកត្រូវតែដោះស្រាយជាមួយនាងខ្ញុំជាប្រពន្ធ និងទទួលខុសត្រូវនូវ ទង្វើរបស់ខ្លួនមិនត្រូវគេចវេស និងប្រើមនុស្សរបស់ខ្លួនទូរស័ព្ទមកគំរាមនាងខ្ញុំ និងម្តាយនាងខ្ញុំ ទៀតនោះទេ។ នាងខ្ញុំក៍សូមផ្តាំលោក កឹម សុខា ថាបើមិនដោះស្រាយជាមួយនាងខ្ញុំទេនាងខ្ញុំ និងស្កាត់ទៅជួបលោកគ្រប់ទីកន្លែង ៕
_________________
ប្រភពព័ត៌មានពី៖ នគវត្ត

