គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:57 PM
បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌។ ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ការពារ​ដីធ្លី ធនធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំភ្លៃ​រឿង​ក្តី​ជម្លោះ​ដីធ្លី ទៅ​ជា​ករណី​បទ​ល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។
ក្រុម​ប្រជាពលរដ្ឋ​ ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ តាំង​ពី​ម៉ោង​ប្រាំពីរ​ព្រឹក ដោយ​មាន​ចង​បូ​ពណ៌​ក្រហម​នៅ​លើ​ក្បាល សរសេរ​ថា យើង​ត្រូវ​ការ​យុត្តិធម៌។ ដៃ​លើក​ផ្ទាំង​រូបភាព​មួយ​ចំនួន ស្ដីពី​សកម្មភាព​រំលោភ​បំពាន​ដីធ្លី សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​តវ៉ា រូបភាព​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ទៅ​លើ​ក្រុម​ពលរដ្ឋ និង​សារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​តុលាការ​កាត់​ក្តី​ប្រកប​ដោយ​យុត្តិធម៌។ រូបភាព​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣ ដោយ វណ្ណ វិចារ








ប្រភពពី៖ RFA