ភ្នំពេញ ៖ អាចបណ្ដាលមកពី ក្លិនឆ្ងៀម ដោយសារតែហេតុការណ៍ ទុស្សេខ្សែភ្លើង បានធ្វើឱ្យកម្មករ កម្មការិនី រោងចក្រម៉ូរៀ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ ដួលសន្លប់ ជាបន្ដបន្ទាប់សរុបជាង២០ នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ប៉ុន្ដែ ពុំមានជនរងគ្រោះណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
យោងតាមសេចក្ដីរាយការណ៍ ពីកម្មករ ដែលជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែត និងសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ហេតុការណ៍នៃការដួលសន្លប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ពោល ក្រោយហេតុការណ៍ទុស្សេខ្សែភ្លើង នៅ វេលាម៉ោង ៩ព្រឹកថ្ងៃដដែល ។
សេចក្ដីរាយការណ៍ពីកម្មករបានបន្ដថា នៅវេលាម៉ោង ៩ព្រឹក នៅក្នុងរោងចក្រ មានករណីទុស្សេខ្សែភ្លើង ប៉ុន្ដែ ភ្លាមៗនោះ ត្រូវបានបុគ្គលិក របស់រោងចក្រ យកបំពង់ បាញ់ពន្លត់ភ្លើងទាន់ពេលវេលា មិនបណ្ដាល ឱ្យឆាបឆេះកាន់តែធ្ងន់ធ្ងរនោះទេ ហើយនៅ ពេលមានករណីនេះកើតឡើង បានបណ្ដាល ឱ្យកម្មករជាច្រើននាក់ រត់ចេញពីរោងចក្រ ដោយខ្លាចអគ្គិភ័យ ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីភ្លើងរលត់ និងពុំមានបញ្ហាអ្វីជាដុំ កំភួនកើតឡើងនោះ ខាងកម្មករទាំងអស់ក៏ បន្ដធ្វើការ ស្រាប់តែនៅវេលាម៉ោង ១១ ព្រឹកថ្ងៃដដែល សង្ស័យមកពីធុំក្លិននៃការ ទុស្សេខ្សែភ្លើង ទើបធ្វើកម្មករម្នាក់ ពីរនាក់ ដួលសន្លប់ ។ ការដួលសន្លប់នេះក៏ជំរុញឱ្យ កម្មករផ្សេងទៀត ដែលឃើញនឹងភ្នែកក៏ ដួលសន្លប់តាមគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជាបន្ដបន្ទាប់ ហើយសរុបនៃជនរងគ្រោះ ដួលសន្លប់មានចំនួន ២១នាក់ ។
គួរបញ្ជាក់ថា ករណីកម្មករដួលសន្លប់ នៅតាមបណ្ដារោងចក្រកាត់ដេរ ក្នុងប្រទេស កម្ពុជាត្រូវបានគេមើលឃើញថា នៅតែជា បញ្ហាប្រឈមមុខមួយដែលខ្លះអាចបណ្ដាល មកពីបញ្ហាបរិស្ថាន និងបញ្ហាបន្ទប់ធ្វើការ ដូចជាធុំក្លិនក្រណាត់ជាដើម រីឯបញ្ហាចោទ មួយទៀត ត្រូវបានគេរាយការណ៍ថា ដោយ សារតែកម្មករខ្លួនឯង មិនបានហូបដិតដល់ ដោយគិតថា ប្រាក់ខែតិច គឺមិនហ៊ាន ចំណាយ លុយទិញអីហូបសម្រាប់ប៉ូវសុខ ភាពនោះទេ ។ យ៉ាងណាក៏ដោយបញ្ហានេះ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួង ការងារ និងអាជ្ញាធរពាក់ព័ន្ធបាន និងកំពុង យកចិត្ដទុកដាក់ ជួយដោះស្រាយ ជាពិសេស នោះការជួយជំរុញឱ្យម្ចាស់រោង ចក្រ និងសហគ្រាសដំឡើងប្រាក់ខែជូន កម្មករ ជាបន្ដបន្ទាប់ ៕
ប្រភពពី៖ NEWS4KH
ប្រភពពី៖ NEWS4KH





