គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:57 AM
ភ្នំពេញ​៖​ យុវជន​ម្នាក់​ត្រូវ​បាន​ក្មេង​ទំនើង​ប្រើ​អំពើ​ហិង្សា​កាប់​ដោយ​ពូថៅ​និង​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ មុខ​ផ្ទះ​ជន​បង្ក​ ដោយសារ​តែ​ប៉ះ​សម្តី​ដាក់​គ្នា​បន្តិចបន្តួច​ក៏​ប្រើ​អំពើ​ហិង្សា​ហើយ​មាន​សមត្ថកិច្ច​មិនដឹង​ជា​ មក​ពី​អង្គភាព​ណា​ពិតប្រាកដ​ទេ​មក​ការពារ​កាង​ជន​បង្ក​ និង​មិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​ ជន​បង្ក​ទៅ​ប៉ុស្តិ៍​។​
​ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​១៨៧​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​ជន​បង្ក​ បាន​ប៉ះ​សម្ដី​គ្នា​តែ​មិនដឹង​មូលហេតុ​អ្វី​ ក៏​ស្រាប់តែ​ឃើញ​ជន​បង្ក​ ទាញ​យក​កាំបិត​ ពូថៅ​មក​កាប់​ទាំង​កំរោល​មក​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ។​ ចំណែក​ជន​បង្ក​បាន​រត់​ចូល​ផ្ទះ​ ពេល​ដែល​ សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់​បែរជា​មាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​សមត្ថកិច្ច​ ប៉ុន្តែ​មិនដឹង​អង្គភាព​ ណា​មក​រារាំង​សមត្ថកិច្ច​ និង​អ្នកកាសែត​មិន​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ រួច​ក៏​ប្រើ​ល្បិច​ដឹក​មនុស្ស​ផ្សេង​ចេញ​ ពី​ផ្ទះ​កើតហេតុ​ ឃ្លុប​មុខ​ជិត​ ជា​ល្បិច​ដើម្បី​បញ្ឆោត​សមត្ថកិច្ច​ និង​អ្នកកាសែត​ទៅ​វិញ​។​
​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​យុវជន​ទំនើង​រូប​នោះ​ធ្លាប់​បង្ក​បញ្ហា​ជា​ច្រើន​លើក​ តែ​ សមត្ថកិច្ច​ចាត់ការ​ ដូច្នេះ​គាត់​ត្រូវ​តែ​ប្តឹង​រក​យុត្តិធម៌​ឲ្យ​កូន​របស់​គាត់​ដែល​រង​គ្រោះ​នេះ​៕​




ប្រភពពី៖ វត្តភ្នំ