គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:07 AM
ខេត្ដកណ្ដាល​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរ​ ដ៍​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១៩​និង​០០​នាទី​ ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុងភូមិ​លេខ​១​ ឃុំ​ស្វាយ​ រលំ​ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ រវាង​ម៉ូតូ​ ហុងដា​ឌ្រី​ម​ បើក​បុក​ជាមួយ​ម៉ូតូ​កង់​បី​ ខណៈ​កំពុង​បើកបរ​ច្រាស់ទិស​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​21A​បណ្ដាល​ឱ្យ​ អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​មរ​ងរ​បួស​ដាច់​ដៃ​ម្ខាង​ធ្លាក់​ចេញពី​ដងខ្លួន​និង​បុរស​ជា​ អ្នក​បើក​ម៉ូតូ​កង់​បី​រង​របួសធ្ងន់​ ។​
​ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ដ​ស​ង្គ្រោះរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ដឹក​ទៅ​ស​ង្គ្រោះអាយុជីវិត​នៅ​មន្ទីរពេទ្យ​ចាក់​ អង្រែ​(៧០០០០២)​ក្នុង​រាជធានី​ភ្នំពេញ​ តែ​ដោយសារ​សាច់ញាតិ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ក៏​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​រក​មន្ទីរពេទ្យ​ផ្សេង​ដើម្បី​ តដៃ​ម្ខាង​ដែល​ដាច់​ ។​
​លោក​ វង់​ ឃ្លាំង​ នាយ​រង​ផ្នែក​នគរ​ បាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគ​បាល​ ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ក្នុង​ គ្រោះថ្នាក់​ចរាចរ​ខាងលើ​បណ្ដាល​ឱ្យ​ដាច់​ដៃ​ឆ្វេង​ម្ខាង​មានឈ្មោះ​ សុខ​ លី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជា​កម្មករ​រោង​ ចក្រ​កាត់ដេរ​មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប​ ក្រោម​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​ ១២៥​ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​ កំពង់ចាម​1A-9660​ ។​ ចំណែក​អ្នក​បើក​ បរ​ម៉ូតូ​កង់​បី​ដែល​រង​របួសធ្ងន់​មានឈ្មោះ​ យូ​ សម្បត្ដិ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​កង់​បី​ បច្ចុប្បន្ន​ស្នាក់​ នៅផ្ទះ​ជួល​ក្នុងភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​
​លោកនាយ​ផ្នែក​បាន​បន្ដ​ថា​ នៅ​មុន​ ពេល​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​21A​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ ជាមួយ​ម៉ូតូ​កង់​បី​ដែល​បើកបរ​ច្រាស់​ ទិស​គ្នា​ពេញទំហឹង​ចំពាក់​កណ្ដាល​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ម៉ូតូ​ហុងដា​និង​ម៉ូតូ​កង់​បី​ដួល​នៅ​លើ​ផ្លូវ​តែ​ម្ដង​ធ្វើ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដាច់​ដៃ​ម្ខាង​ត្រឹម​ស្មា​ និង​អ្នក​ បើកបរ​ម៉ូតូ​កង់​បី​រង​របួសធ្ងន់​ ។​
​បន្ទាប់​ពី​ហេតុការណ៍​នគរបាល​ចរាចរ​ស្រុក​ស្អាង​បាន​ចុះ​ទៅ​វាស់វែង​យក​មធ្យោបាយ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នី​ច្បាប់​ ៕
________________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment