ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាឪពុកចុងបានត្រូវបុរសម្នាក់ទៀតជាកូនចុង យកម៉ូឡេតវាយសំពងក្បាល មុខជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម រួចរត់គេចខ្លួនបាត់ ខណៈឪពុកចុង ណែនាំហាមប្រាណកុំឲ្យផឹកស៊ីនិងមានមិត្តភ័ក្តិដើរលេងយប់ច្រើនពេក ។ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១៨និង៤៥នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣នៅចំណុចភូមិសំរោង ឃុំអូររំដួលស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។
លោក សុង សុភ័ក្តិ អធិការស្រុកភ្នំព្រឹកបានឲ្យនគរវត្តដឹងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៣តាមទូរស័ព្ទថា បុរសសង្ស័យមានឈ្មោះ ស៊ឹម ពុធ អាយុ២២ឆ្នាំ ជាកូនចុង ក្រោយធ្វើសកម្មភាពរត់គេចខ្លួនបាត់ ។ រកឃើញវត្ថុតាងម៉ូឡេត ១និងមានទីលំនៅជាមួយជនរងគ្រោះក្នុងភូមិកើតហេតុ ។ បុរសរងគ្រោះស្លាប់មានឈ្មោះ ចាន់ រឿន អាយុ៤៨ឆ្នាំ ជាឪពុកចុងជនសង្ស័យ មានទីលំនៅក្នុងភូមិកើតហេតុ។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនសង្ស័យ ស៊ឹម ពុធ បានត្រឡប់មកពីផឹកស៊ី មានសភាពស្រវឹង ហើយឈ្មោះ ចាន់ រឿន បានណែនាំស្តីបន្ទោសក្នុងផ្លូវល្អថា កូនឯងគួរតែឈប់ផឹកស៊ី មានម៉ាកភឿននាំចូលផ្ទះយប់ព្រលប់ទៀត ។ ពេលនោះក៏មានរឿងឈ្លោះប្រកែកគ្នា ។ គេក៏ឃើញស្ត្រីឈ្មោះ ខុម ថន អាយុ៤៨ឆ្នាំ ជាម្តាយជនសង្ស័យ និងជាប្រពន្ធជនរងគ្រោះ បានចូលឃាត់ជំលោះនេះដែរ តែកូនចិត្តពាលបានទាញម៉ូឡេតមកវាយសំពងក្បាលឪពុកពីក្រោយ រួចវាយបន្ថែមជានច្រើនទៀតបណ្តាលឲ្យស្លាប់ក្នុងនៅក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម រួចរត់គេចខ្លួនតែម្តង។
លោក សុង សុភ័ក្តិ បានបញ្ជាក់ថា សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ សមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ប្រភពពី៖ cambodiapage.info


.jpg)
.jpg)
0 comments:
Post a Comment