គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:52 AM
ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ មាន​អំពើ​ហិង្សា​ដ៏​រន្ធត់​មួយ​កើត​ឡើង​ដោយ​បុរស​ម្នាក់​ជា​បុគ្គលិក​ពេទ្យ​ ​នៅ​មណ្ឌល​សុខ​ ​ភាព​ឃុំ​ម៉ា​ឡៃ​ ​ដែល​មាន​តួ​នាទី​ជា​អ្នក​ព្យាបាល​សង្គ្រោះ​បន្ទាន់​ ​និង​ជា​អ្នក​បើក​បរ​រថ​យន្ត​ស​ង្គ្រោះ​បន្ទាន់​ផង​នោះ​ ​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​ ​ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់​ ​នៅ​ពេល​កូន​ស្រី​២នាក់​ទៀត​ចូល​ទៅ​ជួយ​កាប់​កូន​ ​២នាក់​ ​ប​ណ្តា​ល​ ​ឲ្យ​រង​របួស​ធ្ងន់​ដូច​គ្នា​ ​។ ហេតុ​ការណ៍​នេះ​ ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ នៅ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។
លោក​វរ​សេនីយ៍​ត្រី​ ​សៅ​ ​ប៊ុ​ន​ ​ ​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ ​បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ ​ឈ្មោះ​ ​យឿ​ន​ ​ ​លី​ណា​ ​អាយុ​៤២ឆ្នាំ​ ​ត្រូវ​ប្តី​យក​ពូថៅ​កាប់​ត្រូវ​ចំ​ក្បាល​ឆ្នែ​ក​ខាង​ឆ្វេង​ ​ប​ណ្តា​ល​ឲ្យ​រង​របួស​ជា​ ​ទម្ងន់​ ​និង​កូន​ស្រី​រង​គ្រោះ​ឈ្មោះ​ ​សាន​ ​ដា​ណែន​ ​អាយុ​២១ឆ្នាំ​ ​និង​ឈ្មោះ​សាន​ ​ស្រី​ណុ​ត​ ​អាយុ​១៣ឆ្នាំ​ ​ចំណែក​បុរស​ជា​ប្តី​ដៃ​ដល់​មាន​ឈ្មោះ​ ​សាន​ ​សា​រ៉េ​ត​ ​អាយុ​៥២ឆ្នាំ​ ​ ​គ្រួសារ​នេះ​ ​មាន​ទី​លំនៅ​ ​ភូមិ​ឃុំ​ ​ខាង​លើ​។​
លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ខាង​លើ​នេះ​ ​បើ​តាម​សមត្ថ​កិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​ ​ទំនងជា​ប្តី​ប្រ​ច័​ណ្ឌ​ប្រពន្ធ​ ​និង​បញ្ហា​លុយ​កាក់​ផង​ដែរ​ ​ដោយ​កាល​ពី​ស​ប្តា​ហ៍​មុន​ ​រវាង​ប្តី​និង​ប្រពន្ធ​បាន​ឈ្លោះ​ទាស់​ទែង​គ្នា​ម្ត​ង​រួច​មក​ហើយ​ ​ប្រពន្ធ​មាន​ភាព​រាក់ទាក់​ជាមួយ​អ្នក​ជិត​ខាង​ ​ហើយ​ប្តី​តែង​ប្រ​ច័​ណ្ឌ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ជា​និច្ច​នៅ​ ​ពេល​ប្រពន្ធ​និយាយ​ជាមួយ​មនុស្ស​ប្រុស​អ្នក​ជិត​ខាង​ម្ត​ងៗ​ ​ ​ ​ហើយ​គ្រួសារ​នេះ​ ​ឧស្សា​ហ៍​ឈ្លោះ​គ្នា​ណា​ស់​។​ ​
ក្រៅ​រឿង​ពី​ប្រ​ច័​ណ្ឌ​ ក៏​គេ​សង្ស័យ​ឈ្លោះ​គ្នា​ពី​រឿង​លុយ​កាក់​ផង​ដែរ​ ​ដោយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​កូន​ប្រុស​ខាង​ប្តី​ ជា​ជន​ដៃ​ដល់​មក​ពី​ប្រទេស​អូស្ត្រាលី​មក​លេង​ឪពុក​ ​ខ​ណៈ​កូន​ប្រុស​រូប​នោះ​ត្រ​ឡប់​ទៅ​វិញ​ ​ប្តី​ប្រពន្ធ​នេះ​ ​តែង​តែ​មាន​ជម្លោះ​ជាមួយ​គ្នា​ ​ប៉ុន្តែ​មិន​មាន​ប្រើ​ហឹ​ង្សា​នោះ​ទេ​ ​។
មុន​ពេល​កើត​ហេតុ​នៅ​ពេល​ល្ងាច​ ​ប្តី​ប្រពន្ធ​នេះ​គ្រាន់​តែ​ទាស់​ពាក្យ​សំដី​គ្នា​តិច​តួច​តែ​ប៉ុណ្ណោះ​ ​ ​លុះ​រហូត​ដល់​យប់​ជ្រៅ​ ​នៅ​មិន​ដឹង​ថា​មាន​បញ្ហា​អ្វី​ ​ទើប​ផ្ទុះ​ហឹ​ង្សា​ធ្ងន់ធ្ងរ​កើត​ឡើង​យ៉ាង​ដូច្នេះ​។
ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ស្ត្រី​រង​គ្រោះ​និង​កូន​ស្រី​រង​គ្រោះ​ទាំង​០២នាក់​បន្ទាប់​ពី​ជន​ដៃ​ដល់​ជា​ប្តី​និង​ឪពុក​វាយ​ហើយ​ ​បាន​រត់​ស្រែក​ទៅ​ឲ្យ​អ្នក​ជិត​ខាង​ជួយ​ទាំង​ឈាម​ហូរ​ដាប​ពេញ​ខ្លួន​ ​ហើយ​អ្នក​ជិត​ខាង​បាន​ផ្ត​ល់​ព័ត៌មាន​ទៅ​សមត្ថ​កិច្ច​ ​បន្ទាប់​មក​សម​ត្ត​កិច្ច​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ ​ប៉ុន្តែ​នៅ​ពេល​សមត្ថ​កិច្ច​មក​ដល់​កន្លែង​កើត​ហេតុ​ ​ប្តី​រូប​នោះ​បាន​បើក​រថ​យន្ត​ស​ង្គ្រោះ​របស់​មណ្ឌល​សុខ​ភាព​ ​ឃុំ​ម៉ា​ឡៃ​ ​រត់​គេច​ខ្លួន​បាត់​ ​ហើយ​រថ​យន្ត​ដែល​ជន​ដៃ​ដល់​បើក​យក​ទៅ​ជាមួយ​ ​គឺ​គេ​យក​ប្លុង​ចោល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ ​ប៉ោយ​ប៉ែ​ត​ ​។
នៅ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​តែ​ស្រាវជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​ប្តី​ដៃ​ដល់​ ​ដើម្បី​យក​មក​ផ្ត​ន្ទា​ទោស​ ​តាម​ផ្លូវ​ច្បា​ប់​។​
គួរ​បញ្ជាក់​ថា​ ​បុរស​ជន​ដៃ​ដល់​មុន​នឹង​បាន​ប្រពន្ធ​ជា​ស្ត្រី​រង​គ្រោះ​ ​ធ្លាប់​មាន​ប្រពន្ធ​ ​មាន​ទាំង​កូន​កំលោះ​ ​ក្រមុំ​ ​ហើយ​បាន​លែង​លះ​គ្នា​ ​មក​យក​ជា​ស្ត្រី​រង​គ្រោះ​បាន​កូន​ស្រី​ម្នាក់​ ​ ​ហើយ​ប្រពន្ធ​ ​រង​គ្រោះ​ក៏​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ស្រី​ម្នាក់​ផង​ដែ​រ​ ៕



______________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment