គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

11:33 PM
ភ្នំពេញ​ ​៖ បើ​ទោះជា​មាន​ករណី​ប​ង្ក្រា​ប​ ​ចាប់​ទី​តាំង​ម៉ា​ស្សា​លួច​ជួញ​ដូរ​ផ្លូវ​ភេទ​ ​ជា​ច្រើន​កន្លែង​ក៏​ដោយ​ ​ប៉ុន្ដែ​កន្លែង​ខ្លះ​ ​សមត្ថ​កិច្ច​ហាក់​ដូច​ជា​ពុំ​ហ៊ាន​ប៉ះ​ពាល់​ ​បន្ទាប់​ពី​មាន​សមត្ថ​កិច្ច​ ​និង​អាជ្ញា​ធរ​ ​បាន​ទទួល​ផល​ប្រយោជន៍​ ​ក៏​ដូច​ជា​មាន​ ​អ្នក​មាន​អំណាច​ខ្លះ​នៅ​ពី​ក្រោយ​ខ្នង​ ​។
អ្នក​ដែល​ធ្លាប់​ភ្ល​ក្ស​ម្ហូប​ក្រៅ​ផ្ទះ​ធ្លោយ​ ​ឱ្យ​ដឹង​ថា​ ​ទី​តាំង​ម៉ា​ស្សា​២៥២ជាប់​នឹង​ ​ក្លិ​ប​ប៊ូ​ម​ ​អតីត​សណ្ឋាគារ​យ៉ាង​ចូ​វ​ ​គឺ​មាន​ ​ ​សេ​វា​បម្រើ​ផ្លូវ​ភេទ​ដែល​មាន​នារី​ស្រស់​ ​ស្អាត​ ​និង​តម្លៃ​សម​រម្យ​ ​ចាប់​ពី​៤០ដុល្លារ​ ​ដល់​៥០ឬ​៧០ដុល្លារ​ ​ក្នុង​នោះ​មាន​ទាំង​ ​ខ្មែរ​និង​វៀ​ត​ណា​ម​ ​។
បើ​តាម​ប្រភព​ពី​សមត្ថ​កិច្ច​ខ្លះ​ដែល​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​ ​មាន​ ​នាយ​នគរបាល​ស័ក្ដិ​កន្លះ​មួយ​រូប​ធ្វើ​ការ​ ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មាន​រហស្ស​នាម​ ​សំ​រឹ​ទ្ធ​៦​ ​គឺ​ជា​អ្នក​កាន់​កាប់​មើល​ការ​ខុស​ ​ត្រូវ​ចេញ​មុខ​ការពារ​កន្លែង​ម៉ា​ស្សា​ ២៥២  ដែល​បើក​សេ​វា​ជួញ​ដូរ​ផ្លូវ​ភេទ​នេះ​ ​ប៉ុន្ដែ​ នគរ​វ​ត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ស័ក្ដិ​៤កន្លះ​ខាង​លើ​ ​ដោយ​គ្មាន​លេខ​ ​ទូរស័ព្ទ​ ​។
លោក​ ​កែវ​ ​ធា​ ​ប្រធាន​ការិយាល័យ​ ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ការពារ​ ​អ​នីតិ​ជន​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ ​ធានី​ភ្នំពេញ​ ​បាន​ប្រាប់​នគរ​វ​ត្ដ​តាម​ទូរស័ព្ទ​ ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ខែ​មិ​ថុ​នា​ឆ្នាំ​២០១៣ ថា​ ​តាម​ពិត​កន្លែង​ហ្នឹង​ដូច​ជា​ខាង​សមត្ថ​ ​កិច្ច​របស់​ខ្ញុំ​បាន​ចុះ​ចាប់​ម្ដង​រួច​ហើយ​ ​តែ​បើ​មាន​លួច​បើក​សេ​វា​បម្រើ​ផ្លូវ​ភេទ​ ​ប​ន្ដ​ទៀត​ ​ខ្ញុំ​នឹង​ចាត់​វិធាន​ការ​ដាក់​កម្លាំង​ ​ ​ស៊ើប​អង្កេត​ដើម្បី​ឈាន​ដល់​ការ​ប​ង្ក្រា​ប​។​ ​
ដោយ​ឡែក​ ​លោក​ ​សុខ​ ​ស​ម្ប​ត្ដិ​ អភិ​​បា​ល​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​ដូន​ពេញ​ ​បាន​ ​មាន​ប្រសាសន៍​ថា​ ​ចំពោះ​ការ​បើក​បម្រើ​ ​សេ​វា​ផ្លូវ​ភេទ​មិន​ត្រូវ​បាន​អនុញ្ញាត​ ​ប៉ុន្ដែ​ ដោយ​លោក​មាន​ភារ​កិច្ច​កំពុង​ជាប់​ចុះ​ ​មក​ខេ​ត្ដ​ព្រះ​វិហារ​ ​លោក​អភិបាល​បាន​ ​បញ្ជាក់​ថា​ ​ចាំ​ត្រ​ឡប់​មក​វិញ​លោក​នឹង​ ​តម្រូវ​ឱ្យ​ម​ន្ដ្រូ​ីមូល​ដ្ឋា​ន​និង​សមត្ថ​កិច្ច​ធ្វើ​ ​ការ​ក្នុង​រឿង​នេះ​ឱ្យ​ខាង​តែ​បាន​ ​។
ការ​ជួញ​ដូរ​ផ្លូវ​ភេទ​គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ​ ​មួយ​រ​យៈ​កន្លង​ទៅ​នេះ​ ​ស្ថា​ប័​ន​ពាក់​ព័ន្ធ​ ​បាន​ចុះ​ប​ង្ក្រា​ប​ទី​តាំង​ជា​ច្រើន​កន​ន្លែ​ង​នៅ​ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ទទួល​បាន​លទ្ធ​ផល​ ​វិជ្ជមាន​ ​ប៉ុន្ដែ​ទី​តាំង​មួយ​ចំនួន​ទៀត​លួច​ ​បើក​អាជីវ​កម្ម​បម្រើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ ​បែប​នេះ​ច្រើន​តែ​ជ្រក​ក្រោម​ហាង​ម៉ា​ស្សា​  ដែល​ជា​ការ​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ ​ដូច្នេះ​ ​អាជ្ញា​ធ​រ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គួរ​មាន​ ​វិធាន​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​ឈាន​ដល់​ ​ការ​លុប​បំបាត់​សកម្មភាព​ការ​ជួញ​ដូរ​ផ្លូវ​ ​ភេទ​ ​ដែល​ប្រឆាំង​ទៅ​នឹង​ច្បាប់​របស់​រដ្ឋ​ ​ព្រោះ​ទី​តាំង​បែប​នេះ​ ​ភាគ​ច្រើន​មាន​ ​សមត្ថ​កិច្ច​នៅ​ពី​ក្រោយ​ខ្នង​ ​ដែល​ងាយ​នឹង​ ​ធ្វើ​ការ​ប​ង្ក្រា​ប​ ​ប្រសិនបើ​ស្គាល់​អ​ត្ដ​ ​សញ្ញាណ​ជន​នោះ​ធ្វើ​ការ​នៅ​អង្គ​ការ​ណា​ពិត​ប្រាកដ​ ​៕
_____________________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment