ខេត្ដប៉ៃលិន ៖ អ្នកស្រុកប្រទះឃើញ សាកសពនារីបាត់ខ្លួន២០ថ្ងៃនៅសល់តែគ្រោងឆ្អឹងកាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិត នៅចំណុចក្នុងព្រៃមួយកន្លែងនៅភូមិអូរទទឹង ឃុំសឡូត ស្រុកសំឡូត ខេត្ដបាត់ដំបង ។ ពេលឮដំណឹងគេប្រាប់មាន សាកសពនារីម្នាក់ស្លាប់នៅក្នុងព្រៃ ឮដំណឹងដល់ក្រុមគ្រួសារក៏ទៅមើលទើប ដឹងថាជាកូនស្រីរបស់គាត់ ។
ម្ដាយនារីរងគ្រោះឈ្មោះឡុក សុខន អាយុ៤៣ឆ្នាំ ជាកសិកបានឱ្យដឹងថា កូន ស្រីរបស់គាត់ដែលជាជនរងគ្រោះឈ្មោះ ពិន សុភ័ស អាយុ២៣ឆ្នាំ មុខរបរលក់ បង្អែមនៅសួនច្បារជាប់របងសាលាខេត្ដ ប៉ៃលិន មានទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ី ជើង សង្កាត់-ក្រុងប៉ៃលិន ។
គាត់បានបន្ដទៀតថា កូនស្រីរបស់ គាត់បានបាត់ខ្លួនរយៈពេល២០ថ្ងៃហើយ គឺតាំងពីថ្ងៃទី១១ ខែឧសភាមកម្ល៉េះ ។ មុន ពេលនាងបាត់ខ្លួនមាននារីម្នាក់ជាមិត្ដ ភក្ដិនាងបានបបួលនាងទៅលេងផ្សារព្រំ នាងក៏សុំគាត់ជិះម៉ូតូម៉ាក់ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ប៉ៃលិន 1A-7909 ទៅតាំងពីព្រឹករហូត ល្ងាចនៅមិនឃើញមកផ្ទះគាត់បាន សាកសួរមិត្ដភក្ដិដែលធ្លាប់ស្គាល់នាង តែមិនមានអ្នកណាបានឃើញនាងឡើយ ។ រហូតដល់ព្រឹកថ្ងៃទី១២ ខែឧសភា គាត់ បានទៅដាក់ពាក្សបណ្ដឹងនៅស្នងការដ្ឋាន នគរបាលខេត្ដដើម្បីជួយតាមរក តែមិន ទទួលបានដំណឹងអ្វីទាំងអស់ ។ ស្រាប់តែ មកដល់ថ្ងៃទី៣០ ខែឧសភានេះទើបទទួល បានដំណឹងថាមានគេប្រទះឃើញសាក សពមនុស្សស្រីម្នាក់ត្រូវគេសម្លាប់ហើយ យកសាកសពទៅចោលក្នុងព្រៃនៅសល់ តែគ្រោងឆ្អឹង និងលលាដ៍ក្បាល ។ ក្រោយ ពីទទួលបានដំណឹងនេះគាត់ក៏ទៅមើល ឃើញសម្លៀកបំពាក់និងស្បែកជើងទើប ដឹងថាជាកូនស្រីរបស់គាត់ត្រូវគេសម្លាប់ ។
អ្នកស្រី សាន់ សាវឿន ស្នងការរង នគរបាលខេត្ដប៉ៃលិនបានឱ្យដឹងថា កាល ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣នេះ ឪពុកឈ្មោះពិន ប៉ន អាយុ៥៣ឆ្នាំ និង ម្ដាយជនរងគ្រោះឈ្មោះឡុក សុខន អាយុ ៤៣ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងឱ្យជួយ តាមរកកូនស្រីរបស់គាត់ដែលបានបាត់ ខ្លួននៅថ្ងៃទី១១ ខែឧសភានេះ ។ ក្រោយ ពីទទួលបានពាក្យបណ្ដឹងនេះគាត់បានទាក់ ទងទៅតាមបណ្ដាខេត្ដដើម្បីឱ្យគេជួយផ្ដល់ ដំណឹងប្រសិនបានឃើញនារីរងគ្រោះ ។ តែមិនទទួលបានដំណឹងអ្វីទេ រហូតមក ដល់ថ្ងៃទី៣១ ខែឧសភា គាត់ទទួលបាន ព័ត៌មានថា នារីរងគ្រោះត្រូវបានគេប្រទះ ឃើញសាកសពនៅសល់តែគ្រោងឆ្អឹង គាត់ក៏បានទំនាក់ទំនងមកក្រុមគ្រួសារ ពេលគាត់ទូរស័ព្ទទៅឪពុកនារីរងគ្រោះ គាត់ឆ្លើយថាគាត់កំពុងបូជាសពកូនស្រី គាត់ ។
លោកស្រីបានបញ្ជាក់ថានៅពេល ដែលក្រុមគ្រួសារនារីរងគ្រោះទៅមើល សាកសពដឹងថាជាកូនស្រីរបស់គាត់ ដែលបាត់ខ្លួនត្រូវគេសម្លាប់គាត់មិន បានប្រាប់ដល់សមត្ថកិច្ចនគរបាលទេ ហើយក៏មិនបានធ្វើកោសល្យវិច័យលើ សាកសពដែរ៕
ប្រភពពី៖ cambodiapage.info



0 comments:
Post a Comment