ខេត្តសៀមរាប ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះអាគារក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ដែលមួយល្វែង៣ ជាន់ ។ ក្រុមហ៊ុននោះមានទីតាំងនៅក្បែរធនាគារកាណាឌីយ៉ា ក្នុងទីរួមខេត្តសៀមរាប ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលនាំឲ្យបញ្ហាអគ្គិភ័យនេះកើតឡើងគឺ ដោយសារតែបញ្ហាទុស្សេខ្សែភ្លើងនៅក្នុងអាគារនោះ ហើយបានបណ្ដាលឲ្យអាគារក្រុមហ៊ុននោះត្រូវបានអគ្គិភ័យឆាបឆេះពីជាន់ខាងក្រោម អគ្គិភ័យនេះកំពុងតែមានសភាពខ្លាំងឡើងៗ ចាប់ផ្តើមមានអណ្តាតភ្លើងសន្ធោសន្ធៅ ។ ប្រភពព័ត៌មានបន្ថែមពីកន្លែងកើតហេតុបានបញ្ជាក់ថា មានបុគ្គលិករបស់ក្រុមហ៊ុន នៅជាប់ខាងក្នុងអគារ ប៉ុន្តែនៅពេលកើតហេតុ បុគ្គលិកទាំងនោះបានចាកចេញពីអគារទាន់ពេលវេលា ។បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ច និងរថយន្ដពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ និងដោះស្រាយករណីនេះភ្លាមៗនៅនឹងកន្លែងកើតហេតុ ៕
____________________
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment