គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:01 PM
​ភ្នំពេញ​ ៖​ បុរស​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ​ នឹង​ម៉ូតូ​ពីរ​គ្រឿង​រង​នូវ​ការ​ខូចខាត​ស្ទើ​ទាំងស្រុង​ ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿង​ពណ៌​ខ្មៅ​ បើក​បុក​រះ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​ ១៨​ នឹង​ ២៥​ នាទី​យប់​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ហាង​ សេន​វេន​ឡាក់​គី​ប្រាយ​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​ ក្នុង​ហេតុការណ៍​នេះ​រថយន្ត​បង្ក​បាន​បន្ត​បើក​បុក​រះ​របាំង​ដែក​ពុះ​ទ្រូងផ្លូវ​បាក់​អស់​ ៥​ ផ្ទាំង​ថែម​ទៀត​ ទើប​រថយន្ត​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​
​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M​ 2015​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​ ១​គ្រឿង​ម៉ាក​សេ​ ១២៥​ ស៊េរី​ ២០១៣​ នឹង​មួយ​គ្រឿង​ទៀត​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នេះ​រង​ការ​ខូចខាត​យ៉ាងដំណំ​ នឹង​ម្ចាស់​ម៉ូតូ​ចំនួន​ពីរ​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ ។​ ប្រភព​ដដែល​បន្ត​ថា​បន្ទាប់​ពី​បុក​ម៉ូតូ​រួច​មក​នោះ​ រថយន្ត​បង្ក​នៅ​បន្ត​ល្បឿន​ជ្រុល​ទៅ​បុក​រះ​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​ចំនួន​ ៥​ផ្ទាំង​ ទៀត​ ទើប​រថយន្ត​គាប់​ ជាប់​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​
​ ​ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​នឹង​រថយន្ត​បង្កហេតុ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​
​ ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​កាម​រី​បា​ឡែ​ន​ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ពេក​ទើប​បណ្តាល​ឲ្យ​ជ្រុល​បុក​រះ​ម៉ូតូ​នឹង​របាំង​ដែក​ចែក​ទ្រូងផ្លូវ​តែ​ម្តង​ទៅ​៕​ ជោគជ័យ​






___________________
ប្រភពពី៖  ABC+

0 comments:

Post a Comment