គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:01 AM
ខេត្ដបាត់ដំបង​ ៖​ បុរស​២​នាក់​ក្នុង​នោះ​ម្នាក់​ជា​អនីតិជន​ត្រូវ​បាន​នគរបាល​ស្រុក​ សំឡូត​ឃាត់ខ្លួន​តាម​យោបល់​ព្រះរាជ​អាជ្ញា​ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ដ្រី​មេម៉ាយម្នាក់​​ ពី​បទ​រំលោភ​សេពសន្ថវៈ​ ដោយ​ខឹង​នឹង​បុរស​២​នាក់​នោះ​បាន​ចាប់​គាត់​រំលោភ​ ហើយ​សើចចំអក​ដាក់​គាត់​ទៀត​ ។​
ជនសង្ស័យ​ទាំង​២​នាក់​នោះ​ សមត្ថកិច្ច​ជំនាញ​ស្រុក​ សំឡូត​បាន​កសាង​សំណុំរឿង​ទៅ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដបាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១៣​ ដើម្បី​ចាត់ការ​ បន្ដ​ទៅ​តុលាការ​តាម​នីតិវិធី​ ។​
​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​សំឡូត​ ក្រោយ​ពី​សាកសួរ​ តាម​យោបល់​លោក​ព្រះរាជអាជ្ញា​រួច​មក​ ។​
​ហេតុការណ៍​ចាប់រំលោភ​សេពសន្ថវៈ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២២​ នាទី​យប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​ក្បែរ​ផ្ទះ​ផឹកស៊ី​មួយ​កន្លែង​ ស្ថិត​ក្នុង​ ភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្ដ​ បាត់ដំបង​ ។​
​លោក​ម៉ែ​ន​ រី​ម​ អធិការរង​ស្រុក​ សំឡូត​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​មាន​ ឈ្មោះ​ណាំ​ រឿ​ន​ អាយុ​២៧​ឆ្នាំ​ មាន​ទី​លំ​ នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​ ចំណែក​បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ផុ​ន​ ផានិត​ អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ ឈ្មោះ​ពៅ​ ស្នា​ អាយុ​១៤​ឆ្នាំ​ អ្នក​ទាំង​២​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា​ ។​
​តាម​ប្រភព​ពី​សាក្សី​បាន​ប្រាប់​សមត្ថ​ កិច្ច​ថា​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​មុន​ពេល​កើតហេតុ​មាន​ កម្មវិធី​ស៊ីផឹក​នៅផ្ទះ​ឈ្មោះ​ផុ​ន​ ផានិត​ ពេល​នោះ​ស្ដ្រី​រង​គ្រោះ​ដែល​ស្នាក់​នៅផ្ទះ​ ឈ្មោះ​យឹ​ម​ ច​ន្ធី​(​ប្ដី​មិន​នៅផ្ទះ​)​ នៅ​ក្បែរ​ គ្នា​បាន​ដើរទៅ​ចូលរួម​ផឹក​១​កែវ​២​កែវ​ ដែរ​ ហើយ​ពេល​កំពុង​ផឹកស៊ី​នោះ​ពួក​ ក្មេងៗ​ដែល​ចូលរួម​បាន​លូក​ចាប់​សុដន់​ នាង​លេង​ស្ទើរ​គ្រប់​គ្នា​ តែ​ស្ដ្រី​រង​គ្រោះ​ មិន​បាន​និយាយ​ស្ដីឱ្យ​នរណា​ម្នាក់​នោះ​ទេ​ រួច​នាង​ក៏​ដើរ​ចេញ​ទៅ​មើល​ទូរទស្សន៍​ វិញ​បាត់​ ចំណែក​រឿង​ផ្សេង​ទៀត​ដឹង​មិន​ ច្បាស់​ ។​
​ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រាប់​ សមត្ថកិច្ច​ថា​ ពួក​គេ​ទាំង​២​នាក់​បាន​ផឹក​ ស៊ី​នៅផ្ទះ​របស់​ខ្លួន​ហើយ​ក៏​មាន​ស្ដ្រី​រង​ គ្រោះ​ និង​បងប្រុស​របស់​នាង​ចូលរួម​ ផឹក​ដែរ​ ក្រោយមក​ក៏​បែកផ្លូវ​គ្នា​ ហើយ​គេ​ទាំង​២​នាក់​ក៏​បាន​ដេក​លក់​មិន​បានដឹង​ អ្វី​នោះ​ទេ​ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣១​ ខែ​ ឧសភា​ ឆ្នាំ​២០១៣​ ក៏​ឮ​ថា​ស្ដ្រី​រង​គ្រោះ​ ចោទ​ថា​ រូប​ខ្លួន​ឈ្មោះ​ផុ​ន​ ផានិត​ ជា​អ្នក​ ឈរ​មើល​ហើយ​ឈ្មោះ​ពៅ​ ស្នា​ ជា​អ្នក​ រំលោភ​ ។​
​ស្ដ្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​កាល​ ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​ ២០១៣​ថា​ ឈ្មោះ​ផុ​ន​ ផានិត​ និង​ឈ្មោះ​ ពៅ​ ស្នា​ បាន​ធ្វើ​សកម្មភាព​ចាប់​នាង​ រំលោភ​កាលពី​វេលា​ម៉ោង​៨​និង​២២​នាទី​ យប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៣​ ពេល​ ចប់​កម្មវិធី​ផឹកស៊ី​ ។​
​លោក​ម៉ែ​ន​ រី​ម​ អធិការរង​បាន​ បញ្ជាក់​ថា​ បុរស​សង្ស័យ​២​នាក់​ និង​ស្ដ្រី​ រង​គ្រោះ​កាលពី​យប់​កើតហេតុ​មានការ​ ត្រូវរ៉ូវ​គ្នា​ទើប​ឈាន​ដល់​ការ​រំលោភ​ ស្ងាត់ៗ​ហើយ​រំលង​ពីរ​បី​យប់​ទើប​មក​ប្ដឹង​ ម្យ៉ាងទៀត​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​ គ្រោះ​មាន​ប្ដី​មិន​ច្បាស់លាស់​ប្រហែល​ ២០​នាក់​មក​ហើយ​ ។​
ទោះជា​យ៉ាងណា​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ កសាង​សំណុំរឿង​ពី​បទ​រំលោភ​សេព​ សន្ថវៈ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាត់ដំបង​នា​ព្រឹក​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ ដើម្បី​ចាត់ការ​បន្ដ​ទៅ​តុលាការ​តាម​នីតិវិធី​ ៕
_____________________
ប្រភពពី៖ cambodiapage.info  

0 comments:

Post a Comment