គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:19 AM
ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​នគរ​ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​ មានការ​ដឹកនាំ​ដោយ​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ​កាលពី​ វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៣​ បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​ លក់​ក្រណាត់​មួយ​កន្លែង​នៅ​ខាងលិច​ផ្សារ​អូរ​ឫស្សី​ ផ្ទះ​លេខ​៥១​ ផ្លូវ​លេខ​១៤១​ សង្កាត់​អូរ​ឫស្សី​ទី​២​ ខណ្ឌ​៧​មក​រា​ តាម​ ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ស្ព័ត​តិច​ មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ បន្ទាប់​ក្រុមហ៊ុន​នេះ​បាន​បាត់​ក្រណាត់​ពី​ រោងចក្រ​ចំនួន​៤៥​កី​ កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៣​ ហើយ​គេ​សង្ស័យ​ ជនខិលខូច​លួច​យក​មក​លក់​នៅ​ទីតាំង​ ខាងលើ​ ។​
​ពាក់ព័ន្ធ​ករណី​បាត់​ក្រណាត់​ពី​ក្រុមហ៊ុន​ស្ព័ត​តិច​បើ​តាម​សម្ដី​របស់​តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ កាល​ ពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៣​ក្រុម​ ហ៊ុន​បាន​ទៅ​បើក​ឃ្លាំង​ដើម្បី​យក​ក្រណាត់​មក​កាត់​ខោអាវ​ទើប​ដឹង​ថា​ក្រណាត់​ របស់​រោងចក្រ​បាន​បាត់​ចំនួន​៤៥​កី​ រួច​ ក្រុ​ហ៊ុន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ហើយ​បាន​ប្រើ​បុគ្គលិក​ក្រុមហ៊ុន​ឱ្យ​ដើរ​រក​ទិញ​ ក្រណាត់​ទើប​នៅ​ថ្ងៃ​កើតហេតុ​ខាង​តំណាង​រោងចក្រ​បានឃើញ​ក្រណាត់​របស់​ក្រុមហ៊ុន​ខ្លួន​នៅ​ទីតាំង​ខាងលើ​ក៏​បាន​រាយ​ ការណ៍​ប្រាប់​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ភ្លាម​ ហើយ​ក៏​មាន​ ស្ថាប័ន​តុលាការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទៅ​ទីតាំង​ខាងលើ​ឆែកឆេរ​រក​ឃើញ​ ក្រណាត់​ចំនួន​១៤​កី​ដែល​គេ​លួច​យក​មក​លក់​ឱ្យ​ទីតាំង​ខាងលើ​នេះ​ ។​
​ក្រោយ​ពី​ចុះ​មក​ឆែកឆេរ​រួច​កម្លាំង​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​បាន​នាំ​យក​ក្រណាត់​ទាំងនេះ​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​ រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​និង​ស្វែងរក​ជនសង្ស័យ​ ដែល​ពាក់ព័ន្ធ​ករណី​លួច​យក​ក្រណាត់​ របស់​ក្រុមហ៊ុន​មក​លក់​ ។​ ករណី​ខាងលើ​ នេះ​គឺ​មិន​បាន​ឃាត់ខ្លួន​មនុស្ស​ទេ​គ្រាន់​ តែ​យក​ក្រណាត់​ទុក​ដើម្បី​ រង់ចាំ​ឱ្យ​ម្ចាស់​ ទីតាំង​លក់​

_________________________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment