គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:38 PM
ខេត្ដកំពង់ស្ពឺ​ ៖​ បុរស​ម្នាក់​បាន​ព្យាយាម​ចងក​ធ្វើ​អត្ដឃាត​ជា​ច្រើន​ដង​រហូត​បាន​សម្រេច​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​ ឱ្យ​នៅ​កំព្រា​ដោយ​មិនដឹង​មូលហេតុ​ ។​ ករណី​ចងក​ធ្វើ​អត្ដឃាត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ អូរ​ក្រោម​ ឃុំ​ទ្នា​យ​ ស្រុក​សំរោង​ទង​ ខេត្ដ​ កំពង់ស្ពឺ​ តាម​ការ​រៀប​ការ​រៀបរាប់​របស់​ ស្ដ្រី​ឈ្មោះ​ ណុ​ប​ រតនៈ​ អាយុ​៣៣​ឆ្នាំ​ ត្រូវ​ ជា​ប្រពន្ធ​សព​បានឱ្យ​ដឹង​ថា​ កន្លង​មក​ប្ដី​ របស់​គាត់​ធ្លាប់​បាន​ព្យាយាម​ចងក​សម្លាប់​ ខ្លួន​២​ដង​រួច​មក​ហើយ​ តែ​ត្រូវ​បាន​រូប​ គាត់​ និង​កូនៗ​ឃើញ​ទាន់​ក៏​ជួយ​សង្គ្រោះ​ ទាន់​ពេលវេលា​ ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ប្ដី​របស់​គាត់​បាន​ផឹកស្រា​ បន្ដិចបន្ដួច​ប៉ុន្ដែ​មិន​មាន​ជម្លោះ​ក្នុង​ គ្រួសារ​នោះ​ទេ​ និង​បាន​សម្រាក​នៅ​លើ​ អង្រឹង​ ចំណែក​រូប​គាត់​និង​កូនៗ​សម្រាក​ នៅ​លើ​គ្រែ​ ។​ លុះ​វេលា​ទៀប​ភ្លឺ​បាន​បាត់​ ប្ដី​ពីលើ​អង្រឹង​ក៏​បាន​ដាស់​កូន​ឱ្យ​តាម​រក​ មើល​ ពេល​នោះ​កូនប្រុស​ក៏​បាន​រត់​សំដៅ​ ទៅ​រក​ដើម​អំពិល​ដែល​ប្ដី​គាត់​ធ្លាប់​រក​ ចងក​កាលពី​លើក​មុន​មាន​ចម្ងាយ​១០០​ ម៉ែត្រ​ពី​ភូមិ​ ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ របស់​គាត់​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែ​គោ​ ជាប់​មែក​អំពិល​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ឃើញ​ដូច្នោះ​រូប​គាត់​បាន​ប្រាប់​ឪពុក​ របស់​គាត់​ និង​បាន​រាយការណ៍​ទៅ​មេ​ភូមិ​ ហើយ​មេ​ភូមិ​ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​ ឱ្យ​ចុះ​មក​ពិនិត្យ​តែ​ម្ដង​ ។​
​លោក​អនុសេនីយ៍ទោ​ ម៉ិច​ សោ​ភ័​ណ្ឌ​ អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ដែល​ ដឹកនាំ​កម្លាំង​បច្ចេកទេស​ និង​កម្លាំង​នគរ​ បាល​ព្រហ្ម​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច​ លទ្ធផល​គឺ​ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ ពុំ​មែន​ជា​ករណី​ឃាតកម្ម​ នោះ​ទេ​ ។​
​លោក​អធិការរង​បាន​បញ្ជាក់​ថា​ គ្រួសារ​សព​គឺជា​គ្រួសារ​ទីទ័ល​ក្រ​ និង​មិន​ អាច​មាន​លទ្ធភាព​ធ្វើបុណ្យ​ទេ​ ឃើញ​ ដូច្នោះ​លោក​ និង​អ្នក​យក​ព័ត៌មាន​យើង​ ក៏​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់់ខ្លួន​ រួម​និង​អ្នក​យក​ព័ត៌មាន​យើង​ក្នុង​ម្នាក់​ ២​ម៉ឺន​រៀល​ផង​ដែរ​ ។​
​សព​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ជ្រោមជ្រែង​ ជួយ​ធ្វើបុណ្យ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ​ ៕
___________
ប្រភពពី៖ នគវត្ត