លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រដំណើរការវិទ្យុ និងសមាគមអ្នកប្រជាធិបតេយ្យទៅថ្ងៃអនាគត។
លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា ស្ថានីយវិទ្យុរបស់លោកកំពុងជួបប្រទះបញ្ហាថវិកា នឹងអាចបិទទ្វារមិនដំណើរការនៅចុងឆ្នាំ២០១៣ នេះ។
លោកបន្តថា បញ្ហាថវិកាបណ្ដាលមកពីក្រសួងព័ត៌មាន បានរឹតបន្តឹងការផ្សាយពាណិជ្ជកម្ម និងបដិសេធសំណើសុំសាងសង់ស្ថានីយផ្សាយបន្តរបស់វិទ្យុសំបុកឃ្មុំធ្វើឲ្យប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មធ្លាក់ចុះ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក យន់ សាមៀន និងលោក ម៉ម សូណង់ដូ៖
ប្រភពពី៖ RFA

.jpg)