គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:45 PM
រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរលួចរថយន្តម្នាក់ ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ព្រៃស ធ្វើការចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកនេះធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ដែលម្ចាស់គេចតទុកនៅខាងមុខផ្ទះ ពេលយប់បានសម្រេច ហើយបើកចេញផុតពីផ្ទះដល់ពាក់កណ្តាលផ្លូវ បានជួបនឹងកម្លាំងសមត្ថកិច្ចប៉ូលិសកំពុងល្បាត ក៏ព្យាយាមបើកគេចខ្លួនបណ្តាលឱ្យក្រឡាប់ជា ច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយ ទឹកបះជើងទ្រមេឃតែម្តង ។
ហេតុការណ៍ការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺថ្ងៃទី២៨ មិថុនា ២០១៣ នៅចំណុចផ្លូវលំមួយកន្លែងត្រង់ចំណុច ព្រំប្រទល់ភូមិម័ល និងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដែលត្រូវក្រុមចោរលួច យកនោះម៉ាកកូរ៉ូឡា ពណ៌ស្ករ ឆ្នាំ៩៣ ពាក់ស្លាកលេខភ្នំពេញ ២C2706 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះម៉ាន់ វេង អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមៅ ជាអ្នកលក់ដូរ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនសង្ស័យដែលចាប់ខ្លួនបានម្នាក់នោះ សមត្ថកិច្ចសាកសួរមិនត្រូវបានសារភាពនោះទេ លុះក្រោយមកកម្លាំងបាននាំយក ទៅសាកសួរនៅប៉ុស្តិ៍ទើបដឹងថា ជននោះនិងបក្សពួកដែលរត់គេចខ្លួននោះ គឺជាចោរលួចរថយន្ត ហើយត្រូវបានបញ្ជូនបន្ត ទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីសាកសួរបន្ត ៕
ដកស្រង់ពី : កោះសន្តិភាព