ខេត្តស្ទឹងត្រែង ៖ បុរសជានាយករងនៃសាលាបឋមសិក្សាកំភុន ត្រូវបានសមត្ថកិច្ចហៅមកសួរនាំកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ ដោយបានចោទប្រកាន់លោកនាយករងម្នាក់នេះថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីគាត់អាយុ១៣ឆ្នាំ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកនេះ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះមានឈ្មោះខាំ ជី អាយុ៥១ឆ្នាំ ជាកសិករ ចំណែកក្មេងស្រីមានឈ្មោះ ហ.ម.ល អាយុ១៣ឆ្នាំ អ្នកទាំង២រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ចំណែកលោកនាយករងដែលត្រូវបានគេចោទប្រកាន់មានឈ្មោះ ញ៉ាំង ចែង អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ជាគ្រូបង្រៀន និងជានាយករងសាលាបឋមសិក្សាកំភុន ។
តាមសម្តីរបស់ស្ត្រីជាម្តាយបានឱ្យដឹងថា នៅពេលដែលពួកគាត់ ជាឪពុកម្តាយត្រឡប់ចូលផ្ទះក្នុង ភូមិ ដោយទុកឱ្យកូនស្រី និងចៅប្រុសម្នាក់ នៅចាំខ្ទមចំការ ដោយមានឈ្មោះ ញ៉ាំង ចែង សុំស្នាក់នៅ ២ថ្ងៃដើម្បីកាប់ឈើធ្វើផ្ទះ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមិថុនា ខណៈពេលមេឃកំពុងភ្លៀងធ្លាក់ ដោយឃើញឱកាសល្អ ជនកំហូចម្នាក់នោះ បានធ្វើសកម្មភាពខិតចូលមកជិតកូនស្រី របស់គាត់កំពុងលុងលក់ ក្នុងលើអង្រឹង ហើយបានចាប់នាងយកដៃបិទមាត់ លើកនាងចុះពីអង្រឹង មករនាបលើខ្ទម ស្របពេលចៅប្រុស គាត់កំពុងតែដេកលក់ ក៏ឆ្លៀតឱកាសអោបរិត សើយសំពត់ធ្វើសកម្មភាព រំលោភបានសំរេច ។
បើតាមក្មេងស្រីរងគ្រោះ ហ ម ល បាននិយាយបញ្ជាក់បន្ថែមថា ក្នុងខណៈ ពូ ចែង ធ្វើសកម្មភាព រំលោភនាងនោះ នាងមិនហ៊ានស្រែកឡើយ ព្រោះខ្លាចគាត់វាយធ្វើបាប តែនាងបានរើបម្រាស់ដែរតែពូ ចែង មិនលើក លែងឱ្យទេ កាន់តែឱបរិតនាង រហូតគាត់បានសម្រេចបំណង ទើបគាត់ដោះលែងនាងវិញ ហើយដើរទៅដេករៀងៗខ្លួន។
បន្ទាប់ធ្វើការសាកសួរ បុរសជាជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី ដូចការចោទប្រកាន់នោះទេ គឺនៅយប់ថ្ងៃដែលមានភ្លៀងធ្លាក់នោះ គឺគាត់បានមកបបួលក្មេងស្រីឲ្យទៅរកកង្កែប បន្ទាប់មកក៏ចូលកន្លែងដេកវិញដោយមិនបានធ្វើអ្វីផ្តេសផ្តាសនោះទេ
ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែម និងបានបញ្ជូនក្មេងស្រីរងគ្រោះទៅពិនិត្យធ្វើកោសល្យវិច្ច័យដើម្បីរកភស្តុតាងមកដាក់បន្ទុកលើជនសង្ស័យម្នាក់នោះ៕
ប្រភពពី៖ នគវត្ត


0 comments:
Post a Comment