ភ្នំពេញ ៖ នារីពីរនាក់ និងបុរសម្នាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AO 5490 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជា ក្នុងទិសដៅពីលិចទៅកើត ហើយត្រូវរថយន្តធុនត្រា ពណ៌ស មិនស្គាល់ស្លាកលេខ មួយគ្រឿងបានបើកបុកពេញទំហឹង នៅចំណុចផ្លូវកែងព្រះមុនីវង្ស ក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧ មករា កាលពីវេលាម៉ោង ១ នឹង ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៣ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅមុនមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេបានឃើញបុរសម្នាក់ជិះម៉ូតូគុបជ្រុង ដឹកស្រីស្នេហ៍ពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជា ដោយបានជិះក្នុងល្បឿនល្មម លុះពេលជិះដល់ចំណុចកែងផ្លូវព្រះមុនីវង្ស ក៏ត្រូវរថយន្តធុនត្រា ពណ៌សមួយគ្រឿងដែលកំពុងបើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងនោះ បានជ្រុលទៅបុកម៉ូតូគុបជ្រុងពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូចំនួនបីនាក់រងរបួស បាក់ជើង នឹងបែកក្បាលហូរឈាមស្រោចខ្លួន ក្នុងនោះមាននារីពីរនាក់ផងដែរ។ ប្រភពដដែលបានបន្តថាក្រោយកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលឈឹងបន្ទាប់ពីដឹងថាខ្លួនបានបើករថយន្តបុកមនុស្សឲ្យរងរបួសធ្ងន់ធ្ងរបីនាក់ ។
បន្ទាប់ពីកើតហេតុអ្នករងរបួសទាំងបីត្រូវរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍អូសយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយតាមផ្លូវ ៕ ជោគជ័យ
ប្រភពពី៖ ABC+

0 comments:
Post a Comment