ខេត្តកំពង់ឆ្នាំង៖មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៍គួរអោយរន្ធត់មួយរវាងរថយន្តហីយុនដាយនិងរថយន្តនីសាន់ធុនធំ នៅចន្លោះគីឡូម៉ែត្រលេខ៧៥និង៧៦ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៣។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថានៅវេលាម៉ោងខាងលើគេឃើញរថយន្តក្រុមហ៊ុនដឹកជញ្ជូនHC 026 ម៉ាកហ៊ីយុនដាយពាក់ស្លាកលេខ កំពង់ធំ 3A-0874 ពណ៌ត្រៃះអ៊ីបានឈប់ដើម្បីពិនិត្យកង់រថយន្ត។នៅពេលអ្នកបើកបរកំពុងពិនិត្យនោះស្រាប់តែមានរថយន្តម៉ាកនីសាន់ធុនធំដែលជារថយន្តរបស់ក្រុមហ៊ុន DISTRIBUTION Co., Ltd ពាក់ស្លាកលេខ THAILAND-01 60-3484 ក្រុងថេបបានមកបុករថយន្តហ៊ីយុនដាយពីក្រោយពេញទំហឹងបណ្តាលអោយខ្ទាតចំងាយ១០ម។ជនរងគ្រោះដែលកំពុងពិនិត្យកង់រថយន្តបានស្លាប់ភ្លាមៗដោយកង់រថយន្តខ្លួនឯងកិនពីលើចំណែកឯខាងរថយន្តថៃវិញមានមនុស្ស២នាក់បានស្លាប់ដោយសារបុកកៀបជាប់នឹងកាបីនរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះខាងរថយន្តហ៊ីយុនដាយបានស្លាប់ម្នាក់មានឈ្មោះ ណាំសេងហាក់ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិណាំកិន ឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាមហើយសាកសពត្រូវបានក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យ។រីឯជនរងគ្រោះខាងរថយន្តថៃវិញស្លាប់២នាក់នៅកៀបជាប់មិនទាន់ដកចេញបានទេ ដែលម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតជាជនជាតិខ្មែរ។ពេលនេះសមត្ថកិច្ចនគរបាលចរាចរខេត្តកំពង់ឆ្នាំងកំពុងចាត់ចែងយកសាកសពចេញពីខាងរថយន្តថៃ៕ ដោយ៖ចិត្រា

ប្រភពពី៖ ABC+

0 comments:
Post a Comment