គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:03 AM
ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិត​នៅក្នុង​ភូមិ​សំរោង ឃុំ​ទ្រៀក ស្រុក​មេមត់ ដោយសារ​តែមាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ខ្មៅ មួយគ្រឿង បាន​បើក​បោះពួយ​ទៅ បុក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ដែល​នៅជាប់​គ្នា  បណ្ដាលឱ្យ​រង​ការខូចខាត​បាក់​ទ្វារផ្ទះ​ និង​ម្ចាស់ផ្ទះ​រងរបួស​។​លោក​អធិការនគរបាល​ស្រុក​មេមត់​បានឱ្យដឹងថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជី ស៊ា​ង​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ខូ​ត​ខាត​ទ្វារ​ដែក​ចំនួន​៨​ផ្ទាំង ខូច​ជញ្ជាំង​ទំហំ​២,៥០​ម៉ែត្រ គុណ ៣,៥០​ម៉ែត្រ មួយ​ផ្ទាំង របើក​ជញ្ជាំង​ក្ដារ​ឈើ​១​ផ្ទាំង​។ ចំណែក​ម្ចាស់ផ្ទះ​មួយ​ទៀត​​ឈ្មោះ ញ៉ុ​ក ណារិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រងរបួស​ស្រាល។ ខណៈ​ភ្លាមៗ​នោះ​ដែរជនបង្ក​បាន​បើក​ទ្វារ​រត់​គេច​ខ្លួន​បាត់​ស្រ​មោល ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​ថាមាន​ឈ្មោះ អ៊ិត តៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដំរិល ឃុំ​ដំរិល ស្រុក​អូររាំងឪ​។​​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ស្រាវជ្រាវ​តាមរក​ម្ចាស់​៕


ប្រភពពី៖ វត្តភ្នំ

0 comments:

Post a Comment