គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:48 AM

រាជ​ធានី​ភ្នំពេញ​៖ ​សមត្ថកិច្ចនគរបាល​ខណ្ឌទួលគោក បាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​ ៩E1z ផ្លូវ​លេខ​២១៥ ក្រុម​៣០ សង្កាត់​ផ្សា​ដេប៉ូ​ទី​២ខណ្ឌទួលគោក ដោយសារ​តែ​បុរស​ខាង​លើនេះ​បាន​យក​កាំភ្លើង​ខ្លីម៉ាក K54 មួយ​ដើម ទៅ​ភ្ជង់​ស្ត្រី​ជា​អតីត​ប្រពន្ធ បំណង​នាំយកទៅ​រួមរស់​ជាមួយគ្នា​វិញ បន្ទាប់ពី​លែងលះគ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំកន្លងមក​។
ប្រភព​ពី​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ខាង​លើនេះ​មានឈ្មោះ​ ជឹ​ង រតនា ហៅ​សាន អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​ជាជាង​ជួសជុល​កុំព្យូទ័រ ស្នាក់​នៅផ្ទះ​លេខ​៧៨ ផ្លូវ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ចំណែក​​ស្ត្រី​ជា​ប្រពន្ធមាន​ឈ្មោះ ភព សេរី​វ​ឌ្ឍ​នី អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ​។
បើ​តា​ម​ការ​រៀប​រាប់​របស់​​ជន​សង្ស័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​ប្រពន្ធ​បាន​ចាប់ដៃរស់​នៅ​​ជាមួយ​គ្នា​អស់​រយៈពេល​៦-៧​ឆ្នាំ​កន្លង​មកហើយ​ ដោយ​បាន​បន្សល់​នូវ​ចំណង​ដៃ​កូន​ប្រុស​ម្នាក់ អាយុ​៦​ឆ្នាំ ប៉ុន្តែ​មួយ​រយៈ​ពេលជាង​១​ឆ្នាំ​កន្លងមកនេះ ខ្លួន​និង​ប្រពន្ធ​បាន​លែងលះគ្នា ដោយ​ប្រពន្ធ​បានមក​នៅ​ជាមួយ​បងប្អូន​នៅផ្ទះ​កើតហេតុ​ខាងលើ​។​
ប្រ​ភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ខ្លួន​ចង់​រស់​នៅ​ជាមួយ​ប្រពន្ធ​វិញ ខ្លួន​ក៏​បាន​ព្យាយាម​លួងលោម​នាង​ជាច្រើនលើក​ច្រើន​សា​​ដើម្បី​បាន​រស់​នៅ​ជួបជុំគ្នាវិញ​ ប៉ុន្តែ​ត្រូវ​បាន​ប្រពន្ធ​បដិ​សេធ​ ទើប​រូបគេ​​យក​កាំភ្លើង​មក​ភ្ជង់​ប្រ​ពន្ធ​លេង​ ដើម្បី​ឲ្យ​ប្រពន្ធ​ព្រម​រួមរស់​ជាមួយគ្នា​វិញ តែ​បែរជា​ត្រូវ​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​រូបគេ​តែម្តង​។
​បច្ចុប្បន្ន​ជន​ល្មើស​ខាង​លើ​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ស្ត្រី​ជា​ប្រពន្ធ​ប្តឹង​ពីបទ​បង្ខាំង​​លើ​រាងកាយ​នាង​ថែម​ទៀតផង៕
_____________________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment