តុលាការសាលាឧទ្ធរណ៍កាលពីល្ងាចថ្ងៃទី៥ មិថុនានេះ បានប្រកាសលើកពេលជំនុំជម្រះសំណុំរឿងអ្នកស្រី យ៉ោម បុប្ជា សកម្មជនការពារដីធ្លីសហគមន៍បឹងកក់ ទៅល្ងាចថ្ងៃទី១៤ ខែមិថុនាខាងមុខបន្តទៀត ដោយសារតែសួរសាក្សី រួមទាំងមេធាវីសងខាងមិនទាន់អស់។
ក្នុងសវនាការរបស់តុលាការកំពូល បានប្រកាសលើកពេលជំនុំជម្រះ ដោយនៅមានសាក្សីសំខាន់ចំនួន៦រូបទៀត នឹងត្រូវឡើងបំភ្លឺចំពោះ សំនុំរឿងនេះនៅថ្ងៃទី១៤ ខែមិថុនា ដោយសារអស់ពេល ដូច្នេះហើយទើបតុលាការសម្រេចលើកពេល សំនុរឿងនេះទៅបន្តនៅថ្ងៃបន្ទាប់។
គេសង្កេតឃើញ នៅខាងក្រៅមុខសាលាឧទ្ធរណ៍ឯណោះវិញ មានក្រុមអ្នកតវ៉ាពីរក្រុម ដែលក្នុងនោះ មួយក្រុមគឺទាមទារឲ្យមានការដោះលេងអ្នកស្រី យ៉ោម បុប្ផា ចំណែកមួយក្រុមទៀត ទាមទារឲ្យ រក្សាការ ផ្តន្ទាទោស មកលើ អ្នកស្រី។ ទោះបីជាក្រុម អ្នកតវ៉ា ចំនួនពីរក្រុម ក្នុងគោលបំណង ខុសគ្នា ក៏ដោយ ប៉ុន្តែគ្មាន អំពើហិង្សា ណាមួយកើត ឡើងនោះទេ៕
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment