គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:29 PM
ចំពោះ​មនុស្ស​ធម្មតា គ្រាន់តែ​ចរន្តអគ្គិសនី​ប្រមាណ 120V ក៏​គ្រប់​ដើម្បី​សម្លាប់​គេ​បានដែរ ។ ប៉ុន្តែ​ចំពោះ Raj Mohan Nair នោះ​ចរន្តអគ្គិសនី​ខ្ពស់ជាង​នេះ​១០​ដង​ក៏​មិន​បង្កបញ្ហា​អ្វី​ដែរ ។​
​លោក Raj Mohan Nair ត្រូវបាន​ពិភពលោក​ទាំងមូល​ស្គាល់​ដោយសារ​សមត្ថភាព​អច្ឆរិយៈ​គឺអាច​ឲ្យ​ចរន្តអគ្គិសនី​ខ្លាំង​រត់​កាត់​ខ្លួន​ដោយ​មិន​ជួប​បញ្ហា​គ្រោះថ្នាក់​អ្វី​ទាំងអស់​ចំពោះ​សរី​រា​ង្គ ។​
Nair អាចធ្វើ​បាន​រឿង​ដែល​មនុស្ស​ធម្មតា​ធ្វើ​មិនបាន ។ លោក​អាច​ដុត​បំភ្លឺ​បំ​ពូ​ល​ភ្លើង ឬ​បើក​ឧបករណ៍​អគ្គិសនី​ផ្សេងៗ​ដោយ​វិធី​ឲ្យ​ចរន្តអគ្គិសនី រត់​កាត់​ខ្លួន ។ ថ្វី​ត្បិត​ស្នាដៃ​របស់លោក​មិនត្រូវ​បាន​សរសេរ​ជា​រឿង​ដូចជា Super Man តែ​ចំពោះ​សមត្ថភាព​អច្ឆរិយៈ​នោះ​លោក​សក្តិសម​ត្រូវបាន​ហៅថា “Super man” ម្នាក់ ។​
​លើកដំបូង​លោក​រកឃើញ​សមត្ថភាព​ពិសេស​របស់ខ្លួន​គឺ​ពេល​ម្តាយ​លោក​បាត់​បង់ជីវិត​ពេល Nair ទើប​មាន​អាយុ​៧​ឆ្នាំ ។ បន្ទាប់ពីនោះ ដោយសារ​ឈឺចាប់​ពេក​ហេតុនេះ​លោក​ស្វែងរក​សេចក្តីស្លាប់​ដោយ​វិធី​ប្រើ​អគ្គិសនី ។ ប៉ុន្តែ​ពេល​លោក​ក្របួច​ចាប់​ខ្សែភ្លើង​ដើម្បី​ធ្វើអត្តឃាត​នោះ​រឿង​ចម្លែក​បានកើត​ឡើង​សរីរាង្គ​លោក​មិន​ឆក់​ទាំងស្រុង ។ លោក​ចាត់ទុកថា សមត្ថភាព​អច្ឆរិយៈ​គឺជា​កាដូ​ដែល​ព្រះ​ប្រទាន​ឲ្យ​លោក ។​
​ចាប់ពីពេលនោះ​មក ជាច្រើនលើក​លោក Mair បានធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​តក់ស្លុត ដោយ​សមត្ថ​ភាពមិន​ឆ្លង​អគ្គិសនី ។ លោក Nair អាច​ទប់ទល់​បាន​ចរន្តអគ្គិសនី​ខ្លាំង​ឡើងដល់​ប្រមាណ ១២០០V ។ លទ្ធផល​ពិសោធន៍​បង្ហាញថា លោក Raj អាច​ទ្រាំ​បាន​អាំង​តង់​ស៊ី​តេចរ​ន្ត​អគ្គិសនី​ខ្ពស់ជាង​១០​ដង ប្រៀប​នឹង​មនុស្ស​ធម្មតា ។​
​ថ្វី​ត្បិត​ភ្នែក​របស់លោក Nair ឡើង​ស្រអាប់ ពេល​ចរន្តអគ្គិសនី​រត់​កាត់​ខ្លួន តែ​រឿង​នោះ​ពុំ​មានន័យថា ភ្នែក​របស់លោក​ត្រូវ​ខ្វាក់​ជា​ស្ថាពរ ដោយ​គ្រាន់តែ​ខ្វាក់​បណ្តោះអាសន្ន ។​
​ទោះបី​មាន​សមត្ថភាព​ពិសេស តែ​ករណី​របស់លោក Nair ពុំមែន​ជា​ករណី​តែមួយគត់​លើ​ពិភពលោក​អាច​ទប់ទល់ បាន​ចរន្តអគ្គិសនី​រត់​កាត់​ខ្លួន ។ ករណី​១​ផ្សេងទៀត​ក៏ត្រូវ​បានដឹង​នៅ ស៊ែ​ប៊ី គឺ​លោក Slavisa Pajkie អ្នក​អាច​ឲ្យ​ចរន្តអគ្គិសនី​ខ្លាំង​រត់​កាត់​ខ្លួន​ក៏​ពុំមាន​បញ្ហា​អ្វី ។ ប៉ុន្តែ​មាន​ចំណុច​ខុសប្លែកគ្នា​មួយចំនួន​គឺ​លោក Slavisa Pajkie ពុំមាន​ក្រពេញ​ញើស និង​ក្រពេញទឹកមាត់ ៕​
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment