គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:29 PM
វិបត្តិ​ថវិកា​របស់​សាលាក្តី​ខ្មែរក្រហម​បាន​មកដល់​ទៀតហើយ។ នៅ​ដំណាច់​ខែឧសភា​នេះ បុគ្គលិក​ជនជាតិខ្មែរ​មួយចំនួន​នៃ​សាលាក្តី​នេះ​បានទទួល​ប្រាក់ខែ​ពេញ ប៉ុន្តែ មួយចំនួនទៀត​បាន​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​ដោយសារតែ​សាលាក្តី​ខ្វះ​ថវិកា។
ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​គ្មាន​ជំនួយ​ថ្មី​ទៀត​ទេ សាលាក្តី​នេះ​នឹង​គ្មាន​ថវិកា​បើក​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​ទៀតឡើយ។ ចំណែកឯ​ភាគី​អន្តរជាតិ​វិញ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។
បុគ្គលិក​ជនជាតិខ្មែរ​នៃ​សាលាក្តី​ខ្មែរក្រហម​មិន​បានទទួល​ប្រាក់ខែ​ពេញលេញ​គ្រប់គ្នា​ទេ​នៅ​ដំណាច់​ខែឧសភា​នេះ។ មានតែ​បុគ្គលិក​ថ្នាក់ក្រោម​មួយចំនួន​ប៉ុណ្ណោះ​ដែល​បានទទួល​ប្រាក់ខែ​ពេញលេញ ចំណែកឯ​បុគ្គលិក និង​មន្ត្រី​ថ្នាក់ខ្ពស់​ដែលមាន​ប្រាក់ខែ​ច្រើន​បានទទួល​ត្រឹម៦០ភាគរយ​​តែប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​គ្មាន​ជំនួយ​ធ្លា​ក់មក​ទេនោះ ភាគី​កម្ពុជា​នឹង​គ្មាន​ថវិកា​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ទៀតឡើយ។ ចំណែកឯ​ភាគី​អន្តរជាតិ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។ សូមបញ្ជាក់ថា ថវិកា​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​បាន​រហូតដល់​ពេលនេះ​គឺជា​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​ដែល​ផ្តល់​ដោយ​ភាគី​អន្តរជាតិ​តែប៉ុណ្ណោះ។ ប៉ុន្តែ កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​ទៅហើយ។
ដើម្បី​ព​ន្លឿ​ន​សវនាការ សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​បំបែក​សំណុំរឿង ០០២ ជា​ផ្នែកតូចៗ។ ប្រសិនបើ​ដំណើរការ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក សំណុំរឿង០០២ ផ្នែក​ទី១ ដែល​កំហិត​ត្រឹម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ នឹងត្រូវ​បិទ​បញ្ចប់​នៅក្នុង​អ​ឡុង​ខែកក្កដា ឬ​សីហា​ខាងមុខនេះ។ សាលក្រម​ទី១នេះ​ត្រូវគេ​គ្រោង​នឹង​ប្រកាស​នៅក្នុង​អំឡុង​ត្រីមាស​ទី១ដើមឆ្នាំ ២០១៤ ។ ប៉ុន្តែ វិបត្តិ​ថវិកា និង​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ដែលមាន​វ័យ​កាន់តែ​ចាស់ជរា​ណាស់​ទៅហើយនោះ​អាចជា​ឧបសគ្គ​ក្នុងការ​សម្រេច​តាម​កាលកំណត់​នេះ។
ដើម្បី​កាត់បន្ថយ​ការចំណាយ សាលាក្តី​ខ្មែរក្រហម​ក៏​គ្រោង​នឹង​កាត់បន្ថយ​បុគ្គលិក​មិនចាំបាច់​មួយចំនួន​ផងដែរ។ បើ​យោងតាម​អ្នកនាំពាក្យ​សាលាក្តី នៅ​ដំណាច់​ខែមិថុនា​នេះ បុគ្គលិក​ចំនួន ១០ភាគរយ​ក្នុងចំណោម​បុគ្គលិក​សរុប​ជិត ៣០០ នាក់ នឹងត្រូវ​កាត់បន្ថយ។ បុគ្គលិក ១០ ភាគរយ​ទៀត​នឹងត្រូវ​បញ្ឈប់​កិច្ចសន្យាការងារ​នៅ​ដំណាច់ឆ្នាំ ២០១៣ ។ បើ​យោងតាម​លោក នេត្រ ភក្ត្រា ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​ជាង ៣ លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​អាច​បន្តការងារ​រហូត​ដល់​ដំណាច់ឆ្នាំ២០១៣នេះ។
រដ្ឋបាល​របស់​សាលាក្តី​កំពុងធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​ប្រទេស​ជា​មិត្ត​របស់​សាលាក្តី​ដើម្បី​កៀងគរ​ថវិកា ប៉ុន្តែ កិច្ចខិតខំ​ជាច្រើន​ខែ​កន្លងទៅនេះ​ហាក់​មិនទាន់បាន​ទទួលលទ្ធផល​ទេ៕
____________
ដោយ ប៉ែន បូណា
RFI

0 comments:

Post a Comment