ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមនបានចាប់ឃាត់ខ្លួន ស្រីខ្ទើយម្នាក់ នៅចំណុចផ្លូវម៉ៅសេទុង ត្រង់ស្តុបចេនឡា ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន កាលពីវេលាម៉ោង ១ នឹង ០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ បន្ទាប់ពីស្រីខ្ទើយ រូបនេះបានធ្វើសកម្មភាពបន្លំលុកយកកាបូបលុយពីបុរសម្នាក់កំពុងដេកក្នុងរថយន្តដឹកបន្លែ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ស្ពាយកាបូបដេក ក្នុងរថយន្តដឹកបន្លែមួយគ្រឿងដែលចតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខណៈនោះស្រាប់តែ ស្រីខ្ទើយដែលជនសង្ស័យបានដើរមកជិតហើយរួចធ្វើសកម្មភាពលុក បន្លំ លួចយកកាបូបពីខ្លួនបុរសដែលកំពុងដេក ប៉ុន្តែជាអកុសលពេលនោះត្រូវបានបុរសរងគ្រោះដឹកខ្លួនស្រែកឆោមឡោ ទើបស្រីខ្ទើយដាក់មេប្រូចក្នុងបំណងរត់គេចខ្លួន តាមបណ្តោយផ្លូវម៉ៅសេទុង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន ដែលកំពុងដើរល្បាតឃើញក៏ស្ទាក់ចាប់ខ្លួនស្រីខ្ទើយរូបនោះយក ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត ។
នៅចំពោះមុខសមត្ថកិច្ចស្រីខ្ទើយខាងលើនេះបានប្រកែកយ៉ាងដាច់អហង្កាថាខ្លួនមិនបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់បុរសរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចក៏សម្រេចឃុំខ្លួនរូបនាងជាបណ្តោះអាសន្នដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់កាបូបលុយ ៕ ជោគជ័យ
_____________
ប្រភពពី៖ ABC+





0 comments:
Post a Comment