គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:32 PM
ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​ព្យុះ​​ដ៏​​កំ​ណាច​​មួយ​​បាន​ធ្វើ​ការ​​បោក​បក់​​បំ​ផ្លាញ​​លំ​នៅ​ដ្ឋាន​របស់​ប្រ​ជា​ពល​រដ្ឋ​​ចំនួន​​៣​​ឃុំ​ ដែល​​ស្ថិត​​ក្នុង​ស្រុក​ស្វាយ​ចេក  ដោយ​​ខ្លះ​​របើក​​ដំបូល និង​​ខ្លះ​ទៀត​ត្រូវ​បាន​ដួល​​រលំ កាល​ពី​​វេ​លា​​ម៉ោង​​៣​​និង​​២០​​នា​ទី​​រសៀលថ្ងៃ​ទី​​០១ ខែ​មិថុនា ឆ្នាំ​២០១៣ ។​
លំ​នៅ​ដ្ឋាន​របស់​​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ក្នុង​ឃុំ​ចំនួន ៣​រួម​មាន​១.​ឃុំ​ស្វាយចេក ខូចខាត​ផ្ទះ​១៥​ខ្នង ដែល​ខូចខាត​ខ្លាំង​៦​ខ្នង និង​សាលារៀន​១​ខ្នង ២.​ឃុំ​រលួស ខូចខាត​៣​ខ្នង ខូចខាត​ខ្លាំង​១​ខ្នង ៣.​ឃុំ​ស្លក្រាម គ្រាន់តែរ​ប៉ើ​ក​ដំបូល​។​
 នៅ​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើនេះ មិនបាន​បណ្តាល​ឲ្យ​មនុស្សណា​ម្នា​ក់រង​របួសធ្ងន់​ធ្ង​រ​នោះទេ គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ប៉ុណ្ណោះ​។ គួរ​រំលឹក​ផងដែរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​ករណី​គ្រោះធម្មជាតិ​យ៉ាងច្រើន​បានកើត​ឡើង​ក្នុងប្រទេស​កម្ពុជា ដូចជា​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ព្យុះ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​មាន​លាយឡំ​ដោយ​ដុំ​ទឹកកក​ផងដែរ​។ កត្តា​ទាំង​អស់នេះ​គឺ​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អកាស​ធាតុ ដែល​ជា​បញ្ហា​ដែល​ពិភព​លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង៕
ប្រភពពី៖ វត្តភ្នំ

0 comments:

Post a Comment