ភ្នំពេញៈ ទោះជាតារាសម្តែងស្រីសម្បុរខ្មៅស្រអែម កញ្ញា សារ៉ាយ សក្ខណា ប្រកាសរឿងចូលរោងការ និងបញ្ចប់អាជីពសិល្បៈនាពេលខាងមុខនេះក្តី ក៏មិនធ្វើឲ្យ ប៉ះពាល់ឬក៏ធ្លាក់ប្រជាប្រិយភាព និងបាត់បង់ឱកាសសម្តែងរបស់ខ្លួននោះទេ ។
តារាសម្តែងស្រីដែលទស្សនិកជនបានដឹងគ្រប់គ្នាថា កំពុងតែត្រៀមខ្លួនចូលរោង ការជាមួយបុរសអាណិកជនខ្មែរ- អាមេរិក កញ្ញា សារ៉ាយ សក្ខណា បើទោះបីជានាង ធ្លាប់ចេញមុខប្រកាសយ៉ាងក្តែងៗប្រាប់ដល់អ្នកគាំទ្រថា នាងនិងបញ្ចប់អាជីពសិល្បៈ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យ៉ាងណាក្តី ។ ក៏ប៉ុន្តែការប្រកាសដោយបើកចំហនេះ មិនបាន ធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាព និងបាត់បង់ឱកាសសម្តែងនោះឡើយ ។ ផ្ទុយទៅវិញ ទាំង កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាង គឺនៅកាន់តែមានសន្ទុះហក់ឡើងទៅមុខជា លំដាប់ ។
កាលពីឆ្នាំទៅ នាង សារ៉ាយ សក្ខណា ក៏ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន មើលឃើញ ថា នាងគឺជាតារាសម្តែងស្រីមួយដួងដែលលេចធ្លោជាងគេ ហើយក៏មានអាទិភាពជាង ច្រើនគេផងដែរ ។ ក្នុងការដើរតួសម្តែងគ្រង់តំណែងជាតួឯក នៅក្នុងខ្សែរឿងភាគព្រមទាំង ខ្សែរឿងខ្នាតធំឱ្យបណ្តាផលិតកម្មតូចធំមួយចំនួនដូចជា ថ្មីនេះៗរឿងនាងដើរតួត្រូវបាន ដាក់បញ្ចាំងតាមបណ្តារោងកុន គឺរឿង «កុមារី២៥ឆ្នាំវគ្គ២» ។ ទោះយ៉ាងណា សារ៉ាយ សក្ខណា ក៏មានវត្តមាននៅក្នុងបណ្តាស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ ។
កញ្ញា សារ៉ាយ សក្ខណា គ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍នៅអំឡុងខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ ជាមួយនឹង លោក កែវ មេត្រី ដែលមានមុខងារជាមេធាវី ហើយបច្ចុប្បន្ន គូស្នេហ៍របស់នាងម្នាក់នេះកំពុងរស់នៅឯសហរដ្ឋអាមេរិក ។
ចំពោះការចំណាយ សារ៉ាយ សក្ខណា ធ្លាប់ប្រកាសថា ពិធីមង្គលការរបស់នាង ជាមួយលោកមេធាវីម្នាក់នេះ គ្រោងចំណាយលុយរហូត១០ម៉ឺនដុល្លារ ។ ដើម្បីឱ្យពិធី មង្គលការនេះមានភាពអធិកអធម ។ ក្រោយពីបញ្ជប់ភាពនៅលីវស្របតាមប្រពៃណី ហើយនោះ នាងនឹងចាក់ចេញពីប្រទេសកំណើតទៅរស់នៅតាមស្វាមី ហើយនឹងបញ្ចប់ ទាំងស្រុកពីអាជីពសិល្បៈ ៕វិរៈ
---------------------
ប្រភពពី៖ ABC+



0 comments:
Post a Comment