រាជធានីភ្នំពេញ៖ យុវជនម្នាក់ទំនងជាមានវិបត្តិស្នេហ៍បានលោតទឹកសម្លាប់ខ្លួន ខណៈជិះម៉ូតូរ៉ឺម៉កដើរលេងជាមួយសង្សារនៅលើស្ពានព្រះមុន្នីវង្សចាស់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង០០នឹង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើបានហៅម៉ូតូរ៉ឺម៉កជិះដើរលេងជាមួយនារីជាសង្សារ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅស្ពានព្រះមុន្នីវង្សចាស់ លុះជិះទៅដល់ចំណុចពាក់កណ្តាលស្ពានយុវជនខាងលើមិនដឹងជាមានរឿងអ្វី ស្រាប់តែលោតចេញពីម៉ូតូរ៉ឺម៉កហើយឡើងលើកបង្កាន់ដៃស្ពាន រួច។
______________
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment