គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:22 PM
ខេត្តកំពង់ស្ពឺ៖ ប្តី​ប្តឹង​សមត្ថកិច្ច​រឿង​ប្រពន្ធ​មាន​សហាយស្មន់ ខណៈ​ប្តី​មក​ទាន់ ឃើញ​នាង​ជា​ប្រពន្ធ​និង​ប្រុស​ស្នេហ៍​នៅក្នុង​បន្ទប់​តែ២នាក់​ទាំង​កណ្តាលអធ្រាត្រ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ។
លោក សុខ តា​យ អាយុ២៩ឆ្នាំ ជា​ប្តី​បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ វេលា​ម៉ោង២៣និង១៥នាទី លោក​បានមក​ដល់ផ្ទះ ហើយ​សំងំ​ចាំមើល​ប្រពន្ធ តើ​ដូច​ការដែល​ញាតិ​លើកឡើង​ដែ​ឬទេ ថា​ប្រពន្ធ​របស់ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនិង​បុរស​ម្នាក់ ដែល​តែងតែ​ឃើញ​ចេញចូល​ផឹកស៊ី(ហាង​កាហ្វេ)រហូត​យប់​ជ្រៅ​រាល់ពេល​ប្តី​អត់​នៅផ្ទះ រវល់​ទៅរក​ស៊ី។ ពេល​ដែ​លោក​តាមដាន​ក៍​ឃើញ​ផ្ទាល់​និង​ភ្នែក ខណៈ​ប្រុស​ស្នេហ៍​រូបនោះ បាន​ចូលទៅក្នុង​បន្ទប់​ប្រពន្ធ​ខ្លួន ហើយ​ប្តី​រូបនោះ​ក៍បាន​ទៅ​នាំ​សមត្ថកិច្ច​មក​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក និង​ចាប់​អ្នក​ទាំងពីរ ប្រពន្ធ​និង​ប្រុស​ស្នេហ៍​នោះ​ទៅ​ចាត់ការ​តាមច្បាប់។
តាម​ការបំភ្លឺ​រប​ស់បុ​រស​ជា​ជនសង្ស័យ​ទាក់ទង​ប្រពន្ធ​គេ​នោះ បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ លោក​បាន​ទៅ​ផឹកស៊ី​ជុំគ្នា មាន​មិត្តភក្តិ​ជាច្រើន​ចូលរួម តែ​ក្រោយមក​គេ​ទៅផ្ទះ​អស់​នៅសល់តែ​លោក​ក្រោយ​គេ ព្រោះ​លោក​រវល់​ជ​ញ្ចូ​ន​ឆ្នាំង​ចាន ទៅ​លាង​នៅ​ខាងក្រោយ​ផ្ទះ តែ​ខណៈ​កំពុងតែ​លាង​ក៍​ឃើញ​ប្តី​របស់​នាង​យក​ដែក​មក​វាយ​លើ​រាងកាយ​របស់គេ ក្រោយមក​គេ​រៀងវិលៗពេល​ដឹងខ្លួន ស្រាប់​តេ​នៅក្នុង​បន្ទប់​ដោយមាន​ចាក់សោ​ពី​ខាងក្រៅ​ទុកជា​ច្រើន​ម៉ោង ក្រោយមក​ក៍​ឃើញ​មាន​សមត្ថកិច្ច​មកដល់ ឃាត់​ខ្លួនគេ​និង​នាង​ប្រពន្ធ​ម្ចាស់ផ្ទះ។
អ្នកស្រី សុខ ខា អាយុ២៧ឆ្នាំ ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ​ប្តី​របស់​នាង​បាន​ទូរ​សព្ទ​មក​នាង​និង​កូន​ថា ចង់​មកលេង​ផ្ទះ ហើយ​នាង​ហាក់​នឹក​ប្តី​ដែរ ព្រោះ​បែក​គ្នា១ឆ្នាំ​កន្លងទៅ​ហើយក៍​ឲ្យ​ប្តី​មក។ ពេល​ប្តី​មកដល់ ឃើញ​មិត្ត​ភ​ក្កិ​នាង​កំពុង​នៅក្នុង​ផ្ទះ​ក៏​វាយ​ទៅ​បុរស​នោះ នាង​ឃើញ​ដូច​ច្នោះ​ក៍​ទាញ​បុរស​រូបនោះ​ចូលទៅក្នុង​បន្ទប់ ហើយក៏​បិទទ្វា​តែម្តង។ នាង​បាន​បន្តទៀតថា ប្តី​នាង​រៀបការ​ជាមួយគ្នា​យ៉ូ​ហើយ​មិន​ចាំ​ឆ្នាំ​ទេ មានកូន​ប្រុស​ស្រី៣នាក់ កូន​បង​គេ​អាយុ៩ឆ្នាំ កន្លងទៅ​នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្តី បែក​គ្នា​អស់​រយៈពេល១ឆ្នាំ​ហើយ ទើបតែ​ប្តី​ទូរ​សព្ទ​មក​ថា ចង់​មក​ដេក​នៅផ្ទះ​ទើប​នាង​ឲ្យ​ប្តី​មក តែ​ដឹងអី​ក៍កើត​រឿងនេះ​តែម្តង។
ការលើកឡើង​យ៉ាង​ដូច្នេះ ត្រូវ​បុរស​ជា​ប្តី​ថា រឿង​ដែល​ប្រុស​ស្នេហ៍ និង​ប្រពន្ធ​លើកឡើង​នោះ ជា​រឿង​មិន​ពិត ព្រោះ​លោក​បាន​លបមើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក៏មាន​រូបថត និង​សាក្សី​ជាច្រើន​ជា​វត្ថុតាង​ផងដែរ៕


_______________
ប្រភពពី៖ NEWS4KH

0 comments:

Post a Comment