ភ្នំពេញ ៖ ដីឡូត៍មួយកន្លែងដ៏ធំហើយ ម្ចាស់សាងសង់ធ្វើជាបន្ទប់ៗសម្រាប់ ជួលឱ្យកម្មករកម្មការិនី និងប្រជាពលរដ្ឋ ចំណាកស្រុក ដែលមករកស៊ីនៅរាជធានី ភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញ ទាំងស្រុង កាលពីវេលាម៉ោង៤និង២០ នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅចំណុចក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ក្នុងករណីអគ្គិភ័យខាងលើនេះពុំមាន មនុស្សណាម្នាក់បានរងរបួស ឬក៏បាត់ បង់អាយុជីវិតឡើយ ប៉ុន្ដែសម្ភាររបស់ របរ និងទ្រព្យធនមួយចំនួនត្រូវបាន បំផ្លាញទាំងស្រុងដោយអគ្គិភ័យមួយនេះ ។
មូលហេតុដែលបណ្ដាលឱ្យកើតឡើង នូវអគ្គិភ័យដ៏ធំនេះ ប្រជាពលរដ្ឋអ្នកជិត ខាងបានអះអាង និងរៀបរាប់ថា បណ្ដាល មកពីបន្ទប់លេខ១ ដែលជាទីតាំងបញ្ចូល ហ្គាស និងស្ដុកហ្គាសដើម្បីបោះនិងលក់ ចេញនៅលើទីផ្សារ ហើយបន្ទាប់ពីកើត ហេតុរួច គេពុំឃើញអ្នកដែលជួលបន្ទប់ បង្កឱ្យមានអគ្គិភ័យនេះនៅកន្លែងកើត ហេតុឡើយ គឺពួកគេបានគេចខ្លួន ។
សំឡេងផ្ទុះហ្គាសមានកំប៉ុងតូចៗរាប់ រយកំប៉ុង និងហ្គាសធុនកណ្ដាលជាច្រើន ធុង រួមជាមួយនឹងធុងហ្គាសធំៗប្រមាណ ជិត២០ធុងផងដែរ ហើយរថយន្ដដែល ចតនៅក្បែរនោះ១គ្រឿង១២កៅអីត្រូវ បានឆេះទាំងស្រុង ។
គេបានឃើញអាជ្ញាធរខណ្ឌ កងកម្លាំង ប្រដាប់អាវុធ រួមជាមួយនឹងខាងក្រុម ពន្លត់អគ្គិភ័យបានមកនិងបញ្ជូនទាំង រថយន្ដដើម្បីធ្វើការបាញ់ពន្លត់ដែលប្រើ ប្រាស់អស់ទឹកចំនួន១២រថយន្ដ ទើបបាន រលត់ជាស្ថាពរ ។
បើតាមអ្នកជិតខាងបាននិយាយឱ្យ ដឹងថា ពួកគាត់បានប្រាប់ទៅសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរថ្នាក់សង្កាត់ ជាពិសេស លោកប្រធានភូមិពីបញ្ហាទីតាំងដែល ស្ដុកហ្គាស បញ្ចូលហ្គាសដើម្បីបោះលក់ នៅទីផ្សារនេះច្រើនដងមកហើយ តែគ្មាន ចំណាត់ការណាមួយទេ រហូតមកដល់ថ្ងៃ កើតហេតុនេះ ហើយអ្នកដែលរងទុក្ខ វេទនាគឺប្រជាពលរដ្ឋចំណាកស្រុកដែល មកជួលស្នាក់នៅដើម្បីធ្វើការងារ និង បងប្អូនប្រជាពលរដ្ឋជាកម្មករកម្មការិនី កាត់ដេរប៉ុណ្ណោះ ។
លោកនេត វន្ថា នាយការិយាល័យ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានថ្លែងឱ្យដឹងថា នៅ ក្នុងរយៈពេលដើមឆ្នាំ៥ខែមកនេះ គ្រោះ អគ្គិភ័យបានកើតឡើងនៅក្នុងរាជធានី ភ្នំពេញចំនួន៥៣ករណី ក្នុងនោះបានធ្វើ ឱ្យមនុស្ស៤នាក់ស្លាប់ និងមួយចំនួនទៀត រងរបួស ។
ចំពោះបញ្ហាខាងលើនេះគេរង់ចាំមើល ថា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌឫស្សី កែវមានចំណាត់ការបែបណាចំពោះអ្នក ជួលបង្កហេតុឱ្យឆេះ និងជាពិសេសម្ចាស់ ទីតាំងតែម្ដង ៕
ប្រភពពី៖ cambodiapage.info





0 comments:
Post a Comment