គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:46 AM
ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ ជា​បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញទូរស័ព្ទ​ ចល័ត​ស៊ិ​ន​វៃ​(០៣៨)​ បាន​រង​របួស​ខ្លោច​ ពេញ​ខ្លួន​ ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ ទៅ​សង្គ្រោះ​ភ្លាមៗ​ ខណៈ​កំពុង​ត​បណ្ដាញ​ ទូរស័ព្ទ​ចល័ត​ ហើយ​ក៏​បោះ​ខ្សែភ្លើង​ប៉ះ​ នឹង​ខ្សែ​កា​ប្លិ៍​ បណ្ដាល​ឱ្យ​ឆក់​តែ​ម្ដង​ ។​
​ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ ថ្ងៃ​ទី​៨​ខែមិថុនា​ឆ្នាំ​២០១៣​ នៅ​ចំណុច​ សាលារៀន​ញូ​វ​ប្រ៊ិ​ច​អន្ដរជាតិ​ ឋិត​នៅ​ តាម​បណ្ដោយ​ផ្លូវ​១០១៩(​ភ្នំពេញ​ហា​ ណូ​យ​)​ក្នុងភូមិ​រោងចក្រ​ សង្កាត់​ភ្នំពេញ​ ថ្មី​ ខណ្ឌ​សែន​សុខ​ ។​
​យុវជន​រង​គ្រោះ​មានឈ្មោះ​សា​រ៉ា​វុ​ធ​ អាយុ​២៦​ឆ្នាំ​ ជា​បុគ្គលិក​ត​បណ្ដាញទូរស័ព្ទ​  ស៊ិ​ន​វៃ​០៣៨​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​ទឹក​ ថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ មាន​  ស្រុក​កំណើត​នៅ​ស្រុក​ឈូក​ ខេត្ដកំពត​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​រូបគេ​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​ កន្លែង​កើតហេតុ​ ហើយ​ឱ្យ​បុគ្គលិក​ម្នាក់​ ទៀត​បោះ​ខ្សែភ្លើង​ដើម្បី​ត​បណ្ដាញទូរស័ព្ទ​ ចល័ត​ ពេល​នោះ​បុគ្គលិក​ម្នាក់​ទៀត​បាន​ បោះ​ខ្សែភ្លើង​ទៅ​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​បណ្ដាល​ ឱ្យ​ផ្ទុះ​ចរត្ដ​អគ្គិសនី​នឹង​រូបគេ​បណ្ដាល​ឱ្យ​ ឆេះ​រោល​ខ្លោច​ពេញ​ខ្លួន​ ។​
​ក្រោយ​ពេល​កើតហេតុ​ក៏​មានការ​ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថ​ កិច្ច​ និង​បុគ្គលិក​ម្នាក់​ទៀត​បាន​រត់គេច​ បាត់​ស្រមោល​ ។​ ពេល​នោះ​សមត្ថកិច្ច​ បាន​ទូរស័ព្ទ​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​ ដោយឡែក​បុគ្គលិក​២​នាក់​ទៀត​ រួម​នឹង​ រថយន្ដ​១​គ្រឿង​ដែល​ជា​របស់​ក្រុមហ៊ុន​ ស៊ិ​ន​វៃ​(០៣៨)​ត្រូវ​បាន​នគរបាល​ឃាត់​ យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​ សុខ​ ដើម្បី​សួរនាំ​ ៕






ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment