គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:56 PM
ភ្នំំពេញៈមហា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​រង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ក៏​ដូច​ជា​យុវជន​ជំនាន់​ក្រោយ​ជាង​១​ ម៉ឺន​នាក់​ នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​ បាន​ស្រែក​ និង​បង្ហាញ​ពាក្យស្លោក​ជា​ច្រើន​ ទាមទារ​ឲ្យ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលខ្លួន​អុជ​ធូប​សុំ​ទោស​ដល់​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​ នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ច្រើន​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​អាវ​ខ្មៅ​។​
​ក្រុម​មហា​បាតុករ​ទាំង​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ បាន​ហៅ​សំដី​លោក​ កឹ​ម​ សុខា​ ជា​ការ​ប្រមាថ​យ៉ាង​ ធ្ងន់ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​ក្នុង​របប​ប្រល័័យពូជសាសន៍​ និង​អ្នក​ដែល​រង​ទុក្ខ​ទារុណកម្ម​ ដ៏​សែន​ឈឺ​ ចាប់​រហូត​ស្លាប់​បាត់បង់​ជីវិត​ក្នុង​គុក​ទួល​ស្លែង​។​
​ជាមួយ​មហា​បាតុកម្ម​នេះ​ សន្តិសុខ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ទាំង​នៅ​តាម​បណ្តា​ផ្លូវ​ និង​ជុំវិញ​  ទីលាន​ប្រជាធិបតេយ្យ​ ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​រាជធានី​ភ្នំពេញ​រាប់​ពាន់​នាក់​។​ ជាមួយ​គ្នា​នេះ​នៅ​ទី​ស្នាក់​ ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ផ្ទះ​លោក​ កឹ​ម​ សុខា​ ក៏​ត្រូវ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ការពារ​សុខ​សុវត្ថិភាព​ យ៉ាង​តឹង​រឹង​ផង​ដែរ​ ។​







ប្រភពពី៖ ABC+

0 comments:

Post a Comment