គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:12 AM
កាលពីពេលថ្មីៗនេះ បុរសម្នាក់ បានស្លាប់បន្ទាប់ពីព្យាយាម បំបែកឯតទគ្គៈកម្មពិភពលោក នៅលើទន្លេ Teesta នៃដ្ឋ Sikkim ប្រទេសឥណ្ឌា។
យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Sailendra Nath Roy អាយុ ៤៩ឆ្នាំ និងមានមុខងារជាប៉ូលីសផងដែរ ដែលបានរងគ្រោះថ្នាក់ និងស្លាប់ ខណៈពេលដែលប៉ុនប៉ង ព្យាយាមបំបែកឯតទគ្គៈកម្ម Guinness ។ ជុំវិញរឿងរ៉ាវទាំងនេះ បានឲ្យដឹងថា លោក Roy បានព្យាយាមធ្វើដំណើរឆ្លងកាត់ ទន្លេ Teesta ដោយយកសក់ក្បាល ទៅចងនឹងខ្សែពួរ ដែលមានរយៈកម្ពស់ពីផ្ទៃទឹកគឺ ៦០០ ហ្វីត ឬ ១៨២ម៉ែត្រ។ នៅក្នុងពេលនោះ មានមនុស្សរាប់រយនាក់ បាននាំគ្នាឈរមើល ខណៈពេលដែលបុរសនេះ កំពុងតែព្យាយាមល្បិចយ៉ាងណា ដើម្បីបំបែកឯតទគ្គៈកម្មនោះ។ អ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងល្អ តែត្រូវបានអាក់ខាន បន្ទាប់ពីទៅដល់បានពាក់កណ្ដាលទន្លេ ដែលបុរសនោះ ស្រាប់តែឈប់ លែងទៅមុខទៀត។
យ៉ាងណាមិញ អ្នកជួយសង្គ្រោះបន្ទាន់បានចំណាយពេលជិត ២០នាទី ដើម្បីជួយបុរសនេះបាន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះ មានចំងាយប្រហែលជា ៣២០គីឡូម៉ែត្រ តែត្រូវបានគ្រូពេទ្យប្រកាសថា ស្លាប់ ដោយសារតែជំងឺបេះដូង។
តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖
ដកស្រង់ពី :​ខ្មែរឡូដ