គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:09 AM
… មិនអាច​ធ្វើបាន​ដូច​ធម្មជាតិ​!
​របាយការណ៍​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​អាមេរិក (HSI) កាលពី​ខែធ្នូ ២០០៨ មានការ​បកស្រាយ​ច្បាស់​ជាង​មុន​បន្តិច ពី​មូល​ហេតុដែល​ក្រុមហ៊ុន​ឱសថ​ធំ​បំផុត​ប្រទេស​អាមេរិក មិន​ចង់​ប្រកាស​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ របស់ខ្លួន​អំពី​ផ្លែទៀប​បារាំង ។​
​ស្លឹក ប្ញ​ស គ្រាប់ ផ្លែ ទៀបបារាំង មាន​ផ្ទុក​នូវ​សារធាតុ​ដ៏​អស្ចារ្យ​ម្យ៉ាង អាច​ព្យាបាល​ជំងឺ​កាច​សាហាវៗ ពិសេស គឺ​មហារីក​។ តាម HSI សូម្បីតែ​សំបក​ដើម​ទៀបបារាំង ក៏មាន​ប្រសិទ្ធិភាព និង​ត្រូវបាន​កុលសម្ព័ន្ធ​ស្បែក​ក្រហម នៅ​អាមេរិក​ខាងត្បូង ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ក្នុងនោះ មាន​ទាំង​ជំងឺថ្លើម​ផងដែរ តាំងពី​ច្រើន​សតវត្ស​មកហើយ ។​
​​ផ្អែក​តាម​ប្រភព​ឯកសារ​ដ៏​តិចតួច គ្រា​ដំបូង ក្រុមហ៊ុន​ដែល​សិក្សា​ពី​ផ្លែទៀប​បារាំង (HSI ពុំ​លើក​ឈ្មោះ​ចំៗ​) បាន​ចំណាយ​រាប់លាន​ដុល្លារ ដើម្បី​បំភ្លឺ​អាថ៌កំបាំង​នៅ​ពីក្រោយ​ពាក្យ​ច​ចាម​អារាម​តៗ​គ្នា ។ ដំបូង គេ​បាន​សន្និដ្ឋាន​សមាសធាតុ​នៅក្នុង​ទៀបបារាំង វា​មាន​សមត្ថភាព​កំណត់​ទិសដៅ​ខ្លួនឯង វាយលុក ហើយ​កំចាត់​បណ្តា​កោសិកា​មហារីក ខណៈពេល​ពុំ​ធ្វើ​ឲ្យ​កោសិកា​ធម្មតា រង​ផលប៉ះពាល់​ឡើយ ។​
​ប៉ុន្តែ ដោយ​ច្បាប់​សហព័ន្ធ​របស់​អាមេរិក ពុំ​ផ្តល់​កម្មសិទ្ធិបញ្ញា ចំពោះ​ផលិតផល​ណា ដែល​ធម្មជាតិ​សុទ្ធៗ​នោះ ក្រុមហ៊ុន​ក៏​ស្វែងរក​វិធី ដើម្បី​ញែក​ដាច់​សមាសធាតុ​សំខាន់ៗ​នៅក្នុង​ផ្លែ​នេះ ។ ប្រសិនបើ​គេ​ផ្តាច់​នឹង​ចម្រាញ​ចេញ​បាន​ឲ្យ​ទៅជា​ផលិតផល នោះ​នឹង​ទទួលបាន​កម្មសិទ្ធិបញ្ញា ។ ប្រសិនបើ​ធ្វើបាន​ដូច្នេះ​នោះ ការប្រមូល​ដើមទុន​វិញ ពុំមែន​ជា​បញ្ហា​ឡើយ ពុំ​និយម​ដល់​ការលក់​ផ្តាច់មុខ ចំណេញ​កប់​ក្តោង​ផង ។​
៧ ឆ្នាំ​កន្លងផុត គេ​នៅ​ពុំ​អាច​ជំនះ​ឈ្នះ​នឹង​ធម្មជាតិ​បាន ។ ព្រោះថា ទោះបី​ប្រើ​ឧបករណ៍​ទំនើប​យ៉ាងណា ក៏​ឆ្លងកាត់​ការកែច្នៃ​លក្ខណៈ​ដើម នៃ​សារធាតុ​នេះ ពុំ​អាច​ដូច​បាន​នឹង​ផ្លែ​ធម្មជាតិ​ស្រស់ៗ​ដែរ ។​
…​ទម្លាយ​ចេញ​ក្រោម​សម្ងំ​លាក់បាំង ៧ ឆ្នាំ​!
​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក ដែល​រ៉ាប់រង​ការស្រាវជ្រាវ​នេះ ដោយ​បាត់បង់​ការអត់ធ្មត់ ព្រោះ​វា​អាចជួយ​ដល់​មនុស្ស​ច្រើន​នាក់​នោះ សុខចិត្ត​ប្រឈមមុខ​នឹង​ការបណ្តេញ​ចេញពី​ការងារ ហើយ​ទម្លាយ​រឿងនេះ​ចេញ​ប្រាប់ Raintree Nutriton ដែលជា​ក្រុមហ៊ុន​ឯកទេស​ផលិត បណ្តា​ផលិតផល​ធម្មជាតិ​នៅ​តំបន់ Amazon ប្រទេស​ប្រេ​ស៊ី​ល ។​
​ផ្តើម​ពី​នោះ រឿងរ៉ាវ​ត្រូវបាន​ធ្លាយ​ចេញមកក្រៅ ។ ប្រការ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ពុំមាន​ការពិសោធន៍​ដោយផ្ទាល់​ណាមួយ ត្រូវបាន​អនុវត្ត​ចំពោះ​អ្នកជំងឺ​ក្នុង​រង្វង់ ៧ ឆ្នាំ មកនេះ ទោះបី​ក្នុងការ​ប្រឹងប្រែង​ស្រាវជ្រាវ កាត់ផ្តាច់​សា​ធារ​តុ​ដ៏​មាន​សារប្រយោជន៍ ពី​ផ្លែទៀប​បារាំង គេ​បាន​ចំណាយលុយ​វាល់​លាន​ដុល្លារ​ក៏ដោយ ។ មូលហេតុ គឺ​អាស្រ័យ​ដោយ​ពុំ​អាចមាន​បទ​កំណត់ នៃ​ច្បាប់​ណាមួយ ឬ វេជ្ជបញ្ជារ​ណាមួយ ដែល​ឲ្យ “​ប្រើ​ផ្លែឈើ​ធម្មជាតិ​សុទ្ធសាធ ដើម្បី​ព្យាបាល​មហារីក​” ។​
​ម្យ៉ាងទៀត ប្រសិន​ក្រុមហ៊ុន​ធ្វើបែបនេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ឬ បើ​មាន​បញ្ហា​ជាយថាហេតុ​ណាមួយ​កើតឡើង អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​ថែមទៀត ។ អ្វីៗ​ដែល​អ្នកវិទ្យាសាស្ត្រ រកឃើញ​ពី​ប្រសិទ្ធិភាព​ដ៏​អា​ស្ចា​រ្យ នៃ​ផ្លែទៀប​បារាំង បានត្រឹមតែ​ក្នុង​កំរិត នៃ​បន្ទប់ពិសោធន៍​ឯករាជ្យ​ចំនួន ២០ របស់​អាមេរិក ប៉ុណ្ណោះ ។​
​គួរ​កត់សម្គាល់ថា ការសិក្សា​ដំបូង ពី​ប្រសិទ្ធិភាព នៃ​ផ្លែទៀប​បារាំង ត្រូវបាន​វិទ្យាស្ថាន​មហារីក​អាមេរិក ស្រាវជ្រាវ​តាំងពី​ឆ្នាំ​១៩៧៦ ។ លទ្ធផល​ឲ្យ​ដឹងថា ទាំង​ស្លឹក និង​ទង របស់​ផ្លែឈើ​នេះ សុទ្ធសឹង​មាន​ផ្ទុក​នូវ​សារធាតុ​សកម្ម ដែលមាន​សមត្ថភាព​វាយលុក និង​កំចាត់​កោសិកា​សាហាវៗ ។ ដោយសារ​មូលហេតុ​ណាមួយ​នោះ លទ្ធផល​របស់​វា​ត្រូវបាន​គេ​លាក់ទុក ហើយ​មិន​ផ្សព្វផ្សាយ​ទូលំទូលាយ ។​
​ពី​ពេល​នោះមក វា​ត្រូវបាន​មូលដ្ឋាន​ស្រាវជ្រាវ ពិសោធន៍ ប្រមាណ​ជា ២០ ធ្វើ​ការងារ​សិក្សា​នេះ ដោយ​ឯករាជ្យ​ពីគ្នា ។ លទ្ធផល​របស់​វា​ទើប​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​សុទ្ធ​អះអាង​ពី​ប្រសិទ្ធិភាព ប្រឆាំង​រោគ​មហារីក​ពិតប្រាកដ​មែន ។​
​ពួក​អ្នកស្រាវជ្រាវ​ទាំងនោះ សុទ្ធតែ​អះអាង​ពី​សមាសធាតុ​ធម្មជាតិ របស់​ទៀបបារាំង អាច​កម្ចាត់​បាន​មហារីក​ដល់​ទៅ ១២ ប្រភេទ ជា​អា​រិ៍ៈ មហារីក​ពោះវៀនធំ​, សុដន់​, ប្រូ​ស្តា​ត​, សួត​, ថ្លើម​, លំពែង ។​ល​។ ការសិក្សា​ថ្មី​បំផុត របស់​សាកលវិទ្យាល័យ Purdue ក៏​ទទួលបាន​លទ្ធផល​ស្រដៀង​គ្នា​នេះដែរ ៕​

ប្រភពពី៖ cambodiapage.info