សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយថា សហរដ្ឋអាមេរិកមានផែនការលក់ឧទ្ធម្ភាគ ចក្រយោធា ទៅឲ្យប្រទេសថៃ ក្នុងតម្លៃប្រមាណ៧៧លានដុល្លារអាមេរិក ស្មើនឹង២.៤ពាន់លានបាត ដោយផ្អែកតាមសម្តីរបស់ក្រុមមន្ត្រីមន្ទីរបង់តាហ្គោន អាមេរិក
កាលពីព្រឹកមិញនេះ។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលទទួលបន្ទុក លើកិច្ចការលក់អាវុធអាមេរិក បាននិយាយក្នុងសភាអាមេរិកថា រាជរដ្ឋាភិបាលថៃ បានស្នើសុំទិញឧទ្ធម្ភាគចក្រធុន UH-72A ជាច្រើនគ្រឿង ពីអាមេរិក។ ឧទ្ធម្ភាគក្រប្រភេទនេះ ជារើយៗ ត្រូវអាមេរិកប្រើប្រាស់សម្រាប់កិច្ចការសង្គ្រោះបន្ទាន់ និងកិច្ចការពារសន្តិសុខនៅតាមព្រំដែន។
ពាណិជ្ជកម្ម រវាងថៃនិងអាមេរិក កំពុងកើតមាន ខណៈដែលអាមេរិក ចង់ផ្លាស់ប្តូរគោលដៅយុទ្ធសាស្ត្រ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ មន្ត្រីនាំពាក្យរបស់មន្ទីរបង់តាហ្គោន បាននិយាយថា ប្រទេសថៃ គឺជាសម្ពន្ធមិត្រខាងផ្នែកការពារជាតិមានតម្លៃ ជាមួយសហរដ្ឋអាមេរិក។ ពាណិជ្ជកម្មយោធាលើកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកបានចុះហត្ថលេខាធិការលើសេចក្តីថ្លែងការរួមគ្នាស្តីពី ចក្ខុវិស័យ នៅប្រទេសថៃ ក្នុងនោះប្រទេសទាំងពីរបានប្តេជ្ញារួមគ្នាថា នឹងពង្រឹងទំនាក់ទំនងយោធាដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ ឆ្នាំ១៩៥០មក មួយនេះ៕
ប្រភពពី៖ cambodiapage.info

