គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:51 AM

ខេ​ត្ដ​កោះកុង​ ​៖ បុរស​វ័​យ​៥២ឆ្នាំ​ម្នាក់​ ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លា​មៗ​យ៉ាង​ ​អាណោច​ធ័​ម​នៅ​កន្លែង​កើត​ហេតុ​ ​ខ​ណៈ​ ​ដែល​កំពុង​ជិះ​ម៉ូ​តូ​ម្នាក់​ឯង​ប​ញ្ច្រា​សទិស​ ​នឹង​រថ​យ​ន្ដ​ក្រុង​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ ​ឫទ្ធិ​មុនី​ ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ ​ ​កាល​ពី​វេលា​ម៉ោង​១៤និង​៣០នាទី​ ​ថ្ងៃ​ទី​ ​៧ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ នៅ​លើ​កំណាត់​ ​ផ្លូវ​លេខ​៤៨ ឃុំ​បឹង​ព្រាវ​ ​ស្រុក​ស្រែ​អំបិល​ ​ខេ​ត្ដ​កោះកុង​ ​។
ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត​យ៉ាង​ ​អាណោច​អាធ័ម​ក្នុង​ហេតុ​ការណ៍​គ្រោះ​ ​ថ្នាក់​ចរាចរ​ខាង​លើ​មាន​ឈ្មោះ​ ​គឹ​ម​ ​ផល​ ​អាយុ​៥២ឆ្នាំ​ ​មុខ​របរ​កសិករ​ ​ចំណែក​អ្នក​ ​បើក​បរ​រថ​យ​ន្ដ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ ​ហ៊ុន​ឫទ្ធិ​មុនី​បាន​គេច​ខ្លួន​បាត់​ស្រមោល​ ​ក្រោយ​កើត​ហេតុ​ភ្លា​មៗ​ ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ ​ហេតុ​ ​គេ​បាន​ឃើញ​បុរស​វ័​យ​ចំណាស់​ ​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូ​តូ​១គ្រឿង​ម៉ាក​ ​វី​វ៉ា​ ​ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​1K-6984 តែ​ម្នាក់​ឯង​តាម​ប​ណ្ដោ​យ​ផ្លូវ​ ​លេខ​៤៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ​លុះ​ ​មក​ដល់​ចំណុច​កើត​ហេតុ​ ​ស្រាប់តែ​ ​រថ​យ​ន្ដ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ ​ឫទ្ធិ​មុនី​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​3B-6991 ដែល​ធ្វើ​ដំណើរ​ប​ញ្ច្រា​សទិស​គ្នា​ ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូ​តូ​ជន​រង​គ្រោះ​ ​ពេញ​ទំហឹង​តែ​ម្ដង​ ​បណ្ដាល​ឱ្យ​ដួល​ម៉ូ​តូ​ ​ហើយ​អ្នក​បើក​បរ​ត្រូវ​រថ​យ​ន្ដ​ខ្ទេច​ក្បាល​ ​ស្លាប់​ភ្លា​មៗ​នៅ​ក្នុង​ថ្លុក​ឈាម​ ​។
បច្ចុប្បន្ន​ ​សមត្ថ​កិច្ច​បាន​ចុះ​ដល់​ ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​អ​ន្ដ​រាគ​មន៍​ ​។
សាកសព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​ ​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​។ ចំណែក​ ​រថ​យ​ន្ដ​ត្រូវ​បាន​សមត្ថ​កិច្ច​អូស​យក​ទៅ​ ​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ ​ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ​ ​៕


ប្រភពពី៖ នគវត្ត

0 comments:

Post a Comment