គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:37 AM

​មណ្ឌលគិរី​៖​ យ៉ាងតិច​ណាស់​មាន​មនុស្ស​៣​រង​របួសធ្ងន់​ស្រាល​ ដោយសារ​រថយន្ត​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​២​តោន​កន្លះ​មួយ​គ្រឿង​ដឹក​កញ្ចក់​ជា​ច្រើន​ផ្ទាំង​មក​ពី​ភ្នំពេញ​យក​មក​ចែកចាយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ក្រឡាប់​ធ្លាក់​ច​ញ្ចើ​ម​ផ្លូវ​បណ្តាល​ឲ្យ​ផ្ទាំង​កញ្ចក់​បែក​រាយ​ប៉ាយ​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧​ខែមិថុនា​ឆ្នាំ​២០១៣​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​នៅ​ត្រង់​ភូមិ​ពូ​ទ្រូ​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូរ​រាំង​ខេត្ត​ម​ណ្ឌ​គិរី​។​លោក​យឹ​ម​ច​ន្ដា​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ត្រួតពិនិត្យ​គ្រោះថ្នាក់​មួយ​នេះ​គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ជា​រថយន្ត​ ព្រោះ​បើ​តាម​ការ​សាកសួរ​ទៅ​អ្នកបើកបរ​គឺ​មក​ដល់​ផ្លូវ​កោង​ហាក់បីដូចជា​បាត់បង់​ស្មារតី​ក្នុង​ការ​គ្រប់គ្រង​រថយន្ត​លែង​បាន​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក៏​ជួប​ហេតុការណ៍​នេះ​តែ​ម្តង​។​
លោក​បន្ត​ថា​រថយន្ត​គ្រោះថ្នាក់​ខាងលើ​ជា​របស់​ក្រុមហ៊ុន​ហេង​ស្រេង​ហុង​ចំកាត់​ដែល​ដឹក​ផ្ទាំង​កញ្ចក់​ជា​ច្រើន​ផ្ទាំង​បែក​រាយ​ប៉ាយ​ពេញ​ចិញ្ចើម​ផ្លូវ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ចំនួន​៤​នាក់​ម្នាក់​ជា​បើកបរ​៣​នាក់​ទៀត​ជា​កម្មករ​រួម​ដំណើរ​រង​របួស​ទាំង​៣​នាក់​ក្នុង​នោះ​ម្នាក់​រង​របួសធ្ងន់​រីឯ​អ្នកបើកបរ​ពុំ​មាន​រង​របួស​នោះ​ឡើយ​។​
បច្ចុប្បន្ន​អ្នក​ទាំង​៣​នាក់​ដែល​ជា​ជន​រង​របួស​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​ដឹក​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​ ​លោក​ឡេ​ង​ឈឿ​ង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជា​អ្នកបើកបរ​បាន​ប្រាប់​ថា​រូប​លោក​បាន​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នេះ​អស់​រយៈពេល​៦​ទៅ​៧​ឆ្នាំ​មក​ហើយ​ពុំដែល​មាន​បញ្ហារ​នេះ​កើតឡើង​ទេ​ទើបតែ​ថ្ងៃនេះ​រូប​លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​នេះ​ជាមួយ​ស្ថានភាព​ផ្លូវ​បត់បែន​ឡើង​ភ្នំ​ចុះ​ភ្នំ​ច្រើន​ពេក​ក៏​ជួប​ហេតុការណ៍​នេះ​តែ​ម្តង​ទៅ​៕​ដោយៈ​ ស្រី​ផល​




ប្រភពពី៖ ABC+

0 comments:

Post a Comment