គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:07 AM
តាម​ការ​បញ្ជាក់​របស់​លោក​ Michael Rothy​ ប្រធាន​ក្រុម​មួយ​ ឈ្មោះ​“​ព័ត៌មាន​សង្គម​-Social News​”​ ដែល​មាន ​សមាជិក​ជាង​២៥​ម៉ឺន​នាក់​ កាលពី​ថ្ងៃ​ទី​០៦​ខែ​មិថុនា​ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ថា​ មិនមែន​មាន​តែ​ក្រុម​របស់​លោក​ទេ​ គឺ​នៅ​មាន​ក្រុម​ដទៃ​ ដូច​ជា​ក្រុម​ Club Chat Click CTH និង​ក្រុម​ CTH Fun Club​ (​របស់​លោក​ ជា​ តុង​ហ័​រ​ មាន​សមាជិក​ជាង​៤០​ម៉ឺន​នាក់​)​ ព្រមទាំង​ក្រុម​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​មាន​សមាជិក​សរុប​ជាង​៩​លាន​នាក់​ត្រូវ​បាន​បាត់​ខ្លួន​ពី​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ដ៏​ពេញ​និយម​ ។​
លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​លុប​ចោល​ក្រុម​របស់​លោក​ពី​ក្នុង​ហ្វេ​ស​ប៊ុ​ក​ មិន​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ រាជរដ្ឋាភិបាល​ រឿង​នយោបាយ​ ឬ​បុគ្គល​ណា​ម្នាក់​ទេ​ គឺ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ជា​អ្នក​បិទ​ ។​
​ការ​បញ្ជាក់​របស់​លោក​ Michael Rothy បែប​នេះ​ គឺ​ក្រោយ​ពេល​ដែល​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​(​DTN7.COM) ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ទី​០៦​ខែមិថុនា​ឆ្នាំ​២០១៣​ មាន​ចំណង​ជើង​ថា​ (​រឿង​ភ្ញាក់ផ្អើល​ក្នុង​ហ្វេ​ស​ប៊ុ​ក​ ៖​ ក្រុម​“​ព័ត៌មាន​សង្គម​”​សមា​ជិ​ក​ជាង​២៥​ម៉ឺន​នាក់​បាត់​ខ្លួន​មិន​ដឹង​មូលហេតុ​)​ ៕
ប្រភពពី៖ camboidapage.info

0 comments:

Post a Comment