គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:01 PM
ភ្នំពេញ​ :​ រថយន្ត​ពីរ​គ្រឿង​ ត្រូវ​គៀប​ជាប់​គ្នា​រង​នៅ​ការ​ខូចខាត​យ៉ាងដំណំ​ ខ​ណះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ មី​នី​ស្តុក​ភើ​ បើក​លឿន​ជ្រុល​បុក​ចូល​កង់​ក្រោយ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ កាលពី​វេលា​ម៉ោង​ ១៩​ នឹង​ ៤០​ នាទី​យប់​ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ជិត​ស្ពាន​ហង្ស​ កោះ​ពេជ្រ​ តាម​បណ្តោយ​ផ្លូវ​សបិត​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​ ​យោង​តាម​ប្រភព​ព័ត៌មាន​ ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​ នឹង​វាស់វែង​ដល់​ចំណុច​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មី​នី​ស្តុក​ភើ​ មួយ​គ្រឿង​ ពណ៌​ឈាម​ជ្រូក​គា្ម​ន​ស្លាក​លេខ​បាន​បើកបរ​ តាម​បណ្តោយ​ផ្លូវ​ សបិត​ ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូង​ ដោយ​បាន​បើកបរ​យ៉ាង​លឿន​ដូច​ហោះ​ មក​ដល់​ចំណុច​ កែង​ផ្លូវ​ស្ពាន​ហង្ស​កោះ​ពេជ្រ​ បាន​ជ្រុល​ល្បឿន​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​ ខណៈ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​មី​នី​ស្តុក​ភើ​ ។​ ប្រភព​ព​ដដែល​បាន​បន្ត​ថា​ គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​គៀប​ជាប់​គ្នា​ នឹង​រង​ការ​ខូចខាត​ផង​ដែរ​ ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ។​

​ ​បន្ទាប់​ពី​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​អន្តរាគមន៍​ សម្របសម្រួល​រវាង​ភាគី​ទាំង​ពីរ​ ឲ្យ​ចរចា​គ្នា​ ដើម្បី​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ​ ។​ ដូច្នេះ​ភាគី​ទាំង​ពីរ​សុំ​ឲ្យ​ សមត្ថកិច្ច​ធ្វើការ​វែង​វាស់​រក​ខុស​ត្រូវ​ ដើម្បី​ឲ្យ​ភាគី​ខាង​ខុស​សង​សំណង​ភាគី​ខាង​ត្រូវជា​បញ្ចប់រឿង​ ៕​ ជោគជ័យ​


ប្រភពពី៖ ABC+