ស្ទឹងត្រែង: រឿងរ៉ាវកើតឡើងមិនគួរឱ្យជឿសោះថា គ្រាន់តែមានគេមកប្រាប់ក្នុងសុបិន្តប្រែខ្លាយជាការពិតទៅហើយ។ ជំនឿនេះមានតរាងមកតាំងពីសម័យបុរាណម្លេះ។
គេនៅចាំបានថា កំឡុងខែមេសាឆ្នាំ២០១៣ មានក្មេងប្រុសអាយុ ១៤ឆ្នាំ ម្នាក់រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុក ថាឡាបរិវ៉ាត់ បានប្រទះឃើញព្រះពុទ្ធរូបចំនួន ៦៦ អង្គ នៅក្នុងរូងភ្នំមួយដែលមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីភូមិ។ កាលណោះឳពុកម្តាយរបស់គេបានអះអាងថា មានលោកសង្ឃមកយល់សប្តិប្រាប់កូនប្រុសឱ្យដើរទៅយកកំណប់បុរាណក្នុង រូងភ្នំនោះមកថែរក្សា។ ការយល់សប្តិបែបនេះ ពិតជារកឃើញព្រះពុទ្ធរូបនោះមែន។
ហេតុផលនេះបានធ្វើឱ្យមនុស្សមួយចំនួនជឿស្លុងលើជំនឿយល់សប្តិ។ វត្ថុបុរាណដែលរកឃើញនោះ ធ្វើអំពីឈើស្រោបមាស និងប្រាក់ មានរូបរាងជា ព្រះពុទ្ធរូបសុទ្ធសាធ។
ដោយសារវត្ថុបុរាណមានតម្លៃ ទើបខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសម្រេចយកទៅរក្សាទុកនៅសារៈមន្ទីរជាតិទីក្រុង ភ្នំពេញ។
ដោយឡែកស្ត្រីម្នាក់ទៀតរស់នៅឃុំអូរឫស្សីកណ្តាល ស្រុកសៀម បូកក៏បានអះអាងផងដែរថា កូនប្រុសបានប្រទះឃើញព្រះពុទ្ធរូបចំនួន ១៤ អង្គកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣។

អ្នកស្រីសោម សារុន អាយុ៥០ឆ្នាំ បានអះអាងថា កូនប្រុសអាយុ ១៥ឆ្នាំ របស់គាត់ជាអ្នកយល់សប្តិ មានគេមកប្រាប់ឱ្យទៅរកជីកកំណប់ ក្នុងដីដំបូកមួយចម្ងាយជាង ១ គីឡូម៉ែត្រពីផ្ទះ។ មុនដំបូងមិនជឿសម្តីកូនប្រុសទេ ប៉ុន្តែនៅពេលឃើញជាក់ស្តែងទើបគាត់ជឿ។
ព្រះពុទ្ធរូប ១៤ អង្គនោះមើលទៅទំនងជាធ្វើពីស្ពាន់លាយឡំមាសស្រួយ។ រូបអង្គនីមួយៗ សុទ្ធតែខុសគ្នាទាំងអស់ ខ្លះកាន់ទ្រ វាយស្គរ គោះឆាក និងសម្តែងរបាំជាដើម។
ស្ត្រីឈ្មោះសោម សារុន បញ្ជាក់ថា គាត់នឹងរៀបចំកន្លែងត្រឹមត្រូវសម្រាប់រៀបអសនៈអុជធូបហើយ ក៏មិនជាវឱ្យទៅអ្នកណាដែរ។
លោកស្រី គឹម សាន់ មេឃុំអូរឫស្សីកណ្តាល បាននិយាយថា គ្រួសារឈ្មោះសោម សារុន ជីកបានកំណប់ព្រះពុទ្ធរូបមែន។ គាត់មិនដឹងថា រូបព្រះពុទ្ធបុរាណទាំងនោះ មានសារៈសំខាន់ ឬយ៉ាងណានោះឡើយ។ លោកស្រីគ្រាន់តែដឹងគេនិយាយតៗគ្នាក្នុងភូមិតែប៉ុណ្ណោះ។
លោកផេង ណាឡៃ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង មិនអាចទាក់ទងសុំការបញ្ជាក់បានទេ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែ លោកសំ សាឯម អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បាននិយាយថា “សម្បត្តិវប្បធម៌ខ្មែរ គួរតែយកទៅរក្សាទុកនៅថ្នាក់ជាតិ មិនត្រូវទុកដោយខ្លួនឯងនោះឡើយ”៕

ប្រភពពី CEN