គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:39 PM
កាល​ពី​ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា នេះ ក្រសួង​មហាផ្ទៃ​ បាន​ចេញ​ផ្សាយ​របាយការណ៍ បូក​សរុប​សភាពការណ៍ និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹក​ជញ្ជូន ការ​ប្រមូល ការស្តុកទុក និង​ការនាំ​ចេញ​ឈើ​គ្រញូង។ របាយការណ៍​បាន​បង្ហាញ​ថា ៤​ខែ ក្រោយ​ពេល​​រាជ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ ០២​បប ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ស្ដី​ពី​វិធានការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំ​ចេញ​ឈើ​ក្រញូង​នោះ​មក ក្រសួង​មហាផ្ទៃ​បង្ក្រាប​ឈើ​គ្រញូងបាន​១០​លើក ដែល​មាន​ឈើ​គ្រញូង​សរុប​ជាង ៤​ពាន់​ម៉ែត្រ​គូប។
របាយការណ៍​កម្រាស់​៣​ទំព័រ ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា កន្លង​ទៅ បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹក​ជញ្ជូន ការ​ប្រមូល ការស្តុកទុក និង​ការនាំ​ចេញ​ឈើ​គ្រញូង ប្រចាំ​ខែ​មិថុនា ឲ្យ​ដឹង​ថា ប្រជាពល​រដ្ឋ​នៅ​តែ​បន្ត​លួចលាក់​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ភាគី​ថៃ បាញ់​ស្លាប់​៦​នាក់ ចាប់​ខ្លួន​បាន​៦​នាក់ និង​រត់​រួច​៣២​នាក់។ ការឆ្លង​ដែន​ខុស​ច្បាប់​នេះនៅ​តែ​មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និង​បាត់ដំបង ដែល​ជា​ភូមិសាស្ត្រ​ស្មុគ្រស្មាញ​យ៉ាង​ខ្លាំង។
របាយការណ៍​ដែល​បាន​បង្ហាញ​ពី​លទ្ធផល​បង្ក្រាប​ឈើ​គ្រញូង រយៈ​ពេល​៤​ខែ គិត​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ រហូត​មក​ដល់​ចុង​ខែ​មិថុនា​នេះ ថា ក្រសួង​មហាផ្ទៃ​បង្ក្រាប​ការជួញដូរ​ឈើ​គ្រញូង​បាន​១០​លើក ក្នុង​នោះ​រួម​មាននៅក្នុង​ ខេត្ត​មណ្ឌលគិរី ៣​លើក, កំពង់ធំ​២​លើក, ពោធិ៍សាត់​១​លើក, កំពង់ឆ្នាំង​១​លើក, ស្ទឹងត្រែង​១​លើក, សៀមរាប​១​លើក, និង​ខេត្ត​កំពត​១​លើក។ ចាប់​ខ្លួន​ជន​ល្មើស​ចំនួន​២​នាក់ និង​វត្ថុតាង​រួម​មាន រថយន្ដ​៩​គ្រឿង ឈើ​៥៧៧​ដុំ ទម្ងន់​៨២៨៣​គីឡូក្រាម ហើយ​បើ​គិត​ជា​គូប គឺ​មាន​ចំនួន​សរុប ៤១៤២ ម៉ែត្រ​គូប។ ឈើ​គ្រញូង​២៥​ដុំ ត្រូវ​បាន​ដុត​កម្ទេច ខណៈ​ពេល​កង​នគរ​បាល​ព្រំដែន​គោក ប្រទះ​ឃើញ​នៅ​ចំណុច​ភ្នំងោល ខេត្ត​ព្រះ​វិហារ។
ដោយសារ​តែ​នៅ​តាម​បណ្ដា​ខេត្ត​រាជធានី ភាគ​ច្រើន នៅ​មិន​ទាន់​មានលេខាធិការ​ដ្ឋាន​នៅ​ថ្នាក់​ក្រោម​ជាតិ សម្រាប់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុកទុក និង​ការ​បង្ក្រាប​ការ​នាំ​ចេញ​ឈើ​គ្រញូង ក្រសួង​មហាផ្ទៃ​បាន​ដាក់​ទិសដៅ ជម្រុញ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បង្កើត​លេខាធិការដ្ឋាន​ឲ្យ​បាន ដើម្បី​ធ្វើការ​លើ​ការងារ​នេះ។ ក្រៅ​អំពី​នេះ ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង តាម​រយៈ​របាយការណ៍​ទៀត​ថា ខ្លួន​នឹង​ចុះ​​ទៅ​សិក្សា​ស្រាវជ្រាវ​ដើម្បី​កំណត់​ភូមិសាស្ត្រ ដែល​មាន​ការពាក់ព័ន្ធ​ស្មុគ្រស្មាញ អំពី​ការឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ជិត​ខាង​ផង​ដែរ៕
ប្រភពពី RFI