គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:24 AM
ភ្នំពេញៈ​ សមត្ថកិច្ច​បាន​អះអាង​ថា​មាន​ឧត្តមសេនីយ៍​មួយ​រូប​ និង​កូនប្រុស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​រង​របួសធ្ងន់​ ខណៈ​បើករថយន្ត​គេច​ពី​ក្មេង​ស្ទាវ​ រេ​ចង្កូត​ទៅ​បុក​អាហារ​ដ្ឋា​ន​យីហោ​ញ៉ាំ​លេង​ ស្ថិត​នៅ​ខាងក្រោយ​កន្លែង​ហាត់ប្រាណ​ភ្នំពេញ​ស្ព​ត​ក្លឹ​ប​ ផ្លូវ​៤៣០​ កែង​ផ្លូវ​លេខ​១៦៧​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​
​សមត្ថកិច្ច​ដែល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ លោក​ឧត្តមសេនីយ៍​ដែល​រង​របួស​ខាងលើ​នេះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ ចំណែក​កូនប្រុស​ ឈ្មោះ​ ទិ​ត្យ​ គិរី​សេរី​រតនា​ អាយុ​២១​ឆ្នាំ​ អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​សន្សំ​កុសល​ទី​២​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ។​
​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង​ និង​ម៉ាក​ហុងដា​១​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-2373​ បាន​ធ្វើ​ដំណើរ​តាម​ បណ្តោយ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ម៉ូតូ​ក្មេង​ស្ទាវ​ម្នាក់​ បណ្តាល​ឲ្យ​ដួល​។​ ខណៈនោះ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ បើក​ម៉ូតូ​ដេញ​តាម​ ដោយ​បាន​រើស​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​បែក​នៅ​ផ្នែក​ខាងក្រោយ​ ហើយ​រថយន្ត​ក៏​បត់​ចូល​ទៅ​ផ្លូវ​លេខ​១៦៧​ លុះ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣០​ ក៏​បាន​បើកប​ត់ទៅ​ខាងស្តាំ​ដៃ​ ស្រាប់តែ​រេច​ង្កូ​ទៅ​បុក​បង្គោល​ស្លាក​យីហោ​អាហារ​ដ្ឋា​ន​ញ៉ាំ​ លេង​ និង​បន្ត​បុក​របង​អាហារ​ដ្ឋា​ន​ថែម​ទៀត​បណ្តាល​ឲ្យ​លោក​ឧត្តមសេនីយ៍​កូនប្រុស​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ត្រូវ​ផ្លោង​ក្បាល​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​ ស្អិត​មុខ​ជាប់​នឹង​កញ្ចក់​រង​របួសធ្ងន់​ទាំង​ឪពុក​និង​កូន​តែ​ម្ដង​។​ ចំណែក​ក្រុម​ក្មេង​ស្ទាវ​ខណៈ​ឃើញ​មាន​ហេតុការណ៍​បែប​នេះ​ក៏​ពួក​គេ​ក៏​គេចខ្លួន​បាត់​ស្រ​មោ​ស​ឈឹង​ភ្លាមៗ​តែ​ម្តង​។​
​បន្ទាប់​ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើ​នេះ​កើតឡើង​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​យក​រថយន្ត​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ។​ រីឯ​បញ្ហា​ការ​ខូចខាត​របង​ និង​ស្លាក​យីហោ​ រួម​ជាមួយ​រថយន្ត​របស់​ជន​រង​គ្រោះ​នោះ​ សាច់ញាតិ​លោក​ឧត្តមសេនីយ៍​បាន​សម្រេច​ចេញ​មុខ​មក​ធ្វើ​អន្តរាគមន៍​ចេញ​សង​ថ្លៃ​ខូចខាត​ជូន​ម្ចាស់​អាហារ​ដ្ឋា​ន​ទាំងអស់​ និង​បាន​ស្ទូច​យក​រថយន្ត​ទៅ​ជូ​ស​ ជុល​ដោយ​ខ្លួនឯង​៕​
______________________________
ប្រភពព័ត៌មានពី៖ នគវត្ត